បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានសម្រេចចិត្តមិនពន្យារពេល Brexit ទេ

(VOVWORLD) -  នាថ្ងៃទី ៥ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រកាសថាលោកនឹង«សុខចិត្តស្លាប់»ប្រសើរជាងការពន្យាពេលសម្រាប់ផែនការនាំអង់គ្លេសចេញពីសហភាពអឺរ៉ុបឬហៅថា Brexit ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានសម្រេចចិត្តមិនពន្យារពេល Brexit ទេ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson (រូបថត៖ AFP/ TTXVN)

       លោក Boris Johnson បានលើកឡើងសេចក្តីប្រកាសនេះនៅក្នុងបរិបទដែលសភាជាប់ទាបអង់គ្លេសទើបតែបានអនុម័តលើសេចក្តិព្រាងច្បាប់មួយដែលអាចរាំងខ្ទប់លោកដោយចាកចេញពីសហភាពអឺរ៉ុប ទោះបីជាមិនបានឈានដល់សម្រេចបានកិច្ចព្រមព្រៀងជាមួយប៊្រុចសែល បន្ទាប់មកក៏បដិសេធសំណើរបស់លោកស្តីពីការបោះឆ្នោតមុនពេលកំណត់ ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយផងដែរ។

ថ្លែងនៅក្នុងវិទ្យាស្ថាននគរបាលមួយនៅភាគខាងជើងនៃទីក្រុង Wakefield លោក Boris Johnson បានលើកច្បាស់ថា“ ខ្ញុំសុខចិត្តស្លាប់ ប្រសើរជាងការស្នើឱ្យសហភាពអឺរ៉ុបពន្យារពេលឲ្យ Brexit ។ យើងត្រូវតែចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលាខាងមុខ” ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំជាផែនការដំបូងក្នុងយុទ្ធនាការរកសម្លេងឆ្នោត មុនពេលសំណើររៀបចំការបោះឆ្នោតសកលមុនពេលកំណត់របស់លោក Boris Johnson ត្រូវបានសភាជាប់ទាបបដិសេធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ