បញ្ហា Brexit៖ ពិបាក​ទទួលបាន​កិច្ចព្រមព្រៀង​នៅក្នុង​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប

(VOVWORLD) -ថ្លែងទៅកាន់មជ្ឈដ្ឋាន ព័ត៌មាននៅទីក្រុង Helsinkiនាយករដ្ឋមន្រ្តីហ្វាំងឡង់បានអះអាងថា EU និងអង់គ្លេសស្ទើរតែមិនអាចទទួលបានកិច្ចព្រមព្រៀងណាមួយ មុនពេលកិច្ចប្រជុំនេះ ហើយភាគីទាំងពីរត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបន្តការចរចា។

នាថ្ងៃទី ១៤ ខែតុលា នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Anti Rinne បានឲ្យដឹងថាសហភាពអឺរ៉ុប (EU) ត្រូវការពេលវេលាបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេសស្តីពីលក្ខខ័ណ្ឌ លែងលះគ្នា។ សេចក្តីថ្លែងការណ៍របស់ប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបបានសរឲ្យឃើញថា រាល់ការចរចាអាចបន្តប្រព្រឹត្តិទៅ ក្រោយពីកិច្ចប្រជុំកំពូល EU  ក្នុងសប្តាហ៍នេះ ។

ថ្លែងទៅកាន់មជ្ឈដ្ឋាន ព័ត៌មាននៅទីក្រុង Helsinkiនាយករដ្ឋមន្រ្តីហ្វាំងឡង់បានអះអាងថា EU និងអង់គ្លេសស្ទើរតែមិនអាចទទួលបានកិច្ចព្រមព្រៀងណាមួយ មុនពេលកិច្ចប្រជុំនេះ ហើយភាគីទាំងពីរត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបន្តការចរចា។

ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអេស៉្បាញលោក Josep Borrell បានឲ្យដឹងថា បណ្ដាការចរចា Brexit កំពុងបានប្រព្រឹត្តិទៅយ៉ាងរលូន ហើយ សហភាពអឺរ៉ុបតែងតែអាចធ្វើការសម្រេចចិត្តនៅនាទីចុងក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ