បញ្ហា Brexit៖ ព្រឹទ្ធសភាអង់គ្លេសច្រានចោលសំណើចាកចេញពីសហភាពពន្ធរដ្ឋករ

(VOVWORLD) -នាថ្ងៃទី ១៨ មេសា ព្រឹទ្ធសភាអង់គ្លេសបានច្រានចោលសំណើរបស់រដ្ឋាភិបាលស្ដីពីការដែលអង់គ្លេសនឹងចាកចេញពីសហភាពពន្ធររដ្ឋករជាមួយ សហភាពអឺរ៉ុប (EU) ហើយស្នើឲ្យបណ្ដារដ្ឋមន្ត្រីចាត់វិធានការដើម្បីពិភាក្សាអំពីសហភាពពន្ធរដ្ឋករថ្មី ជាមួយប្លុកទីផ្សាររួមនេះផងដែរ។ 
បញ្ហា Brexit៖ ព្រឹទ្ធសភាអង់គ្លេសច្រានចោលសំណើចាកចេញពីសហភាពពន្ធរដ្ឋករ - ảnh 1 ព្រឹទ្ធសភាអង់គ្លេសច្រានចោលសំណើចាកចេញពីសហភាពពន្ធរដ្ឋករ

ដោយមានសម្លេងគាំទ្រចំនួន ៣៤៨ សន្លឹក និងសម្លេងប្រឆាំងចំនួន ២២៥ សន្លឹកនោះ ព្រឹទ្ធសភាអង់គ្លេសបានឯកភាពតម្រូវឲ្យកែសម្រូលនូវផែនការ Brexit របស់នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May។ តាមនោះសរឲ្យឃើញនូវបរាជ័យដ៏ធ្ងន់ធ្ងររបស់រដ្ឋអំណាចលោកស្រី Theresa May។

បន្ទាប់ពីទទួលបានការព្រមព្រៀងមួយចំនួនអំពីបញ្ហា Brexit នោះ នាបច្ចុប្បន្ន អង់គ្លេស និង EU បានឈានចូលដំណាក់កាលពិភាក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាថ្ងៃទី ១៨ មេសា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tuskបានព្រមានថា៖ អង់គ្លេសចាំបាច់ត្រូវនាំចេញដំណោះស្រាយមួយសម្រាប់បញ្ហាព្រំដែនអៀរឡង់បន្ទាប់ពីឡុងដ៏ចាកចេញពីដំបូលរួម (ឬហៅថា Brexit) ឬក៏មិនមានការព្រមព្រៀង"លែងលះ" ឬដំណាក់កាល អន្តរកាលណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ