បញ្ហា Brexit: ព្រះមហាក្សត្រីយានីអង់គ្លេសផ្ដល់សច្ចាប័នលើគម្រោងច្បាប់ចាកចេញពី EU

(VOVWORLD) -លោក John Bercow ប្រធានសភាជាន់ទាបអង់គ្លេសបានឲ្យដឹងថា៖ គម្រោងច្បាប់លុបបំបាត់ច្បាប់សហគមន៍អឺរ៉ុបឆ្នាំ 1972 ដែលបាននាំអង់គ្លេសក្លាយជាសមាជិកសហភាពអឺរ៉ុបដែលត្រូវបានព្រះមហាក្សត្រីយានីអង់គ្លេសអនុម័ត។

នាថ្ងៃទី ២៦ មិថុនា គម្រោងច្បាប់ចាកចេញពីសហភាពអឺរ៉ុប (EU )របស់ អង់គ្លេស ឬហៅថាគម្រោងច្បាប់ Brexit របស់រដ្ឋាភិបាលអង់គ្លេសត្រូវបានព្រះមហាក្សត្រីយានីអង់គ្លេស Elizabeth II ផ្ដល់សច្ចាប័ន ដើម្បីចេញផ្សាយគម្រោងច្បាប់នេះជាផ្លូវការ។ លោក John Bercow ប្រធានសភាជាន់ទាបអង់គ្លេសបានឲ្យដឹងថា៖ គម្រោងច្បាប់លុបបំបាត់ច្បាប់សហគមន៍អឺរ៉ុបឆ្នាំ 1972 ដែលបាននាំអង់គ្លេសក្លាយជាសមាជិកសហភាពអឺរ៉ុបដែលត្រូវបានព្រះមហាក្សត្រីយានីអង់គ្លេសអនុម័ត។ ក្រុមច្បាប់នេះបានលើកច្បាស់ថា៖ អង់គ្លេសនឹងចាកចេញពីEU ជាផ្លូវការនាវេលាម៉ោង 23 ថ្ងៃថ្ងៃទី 29 ខែមីនាឆ្នាំ 2019 (តាមម៉ោងវៀតណាម) ។ ច្បាប់នេះបានឆ្លងកាត់ជាង 250 ម៉ោងដែលមានជម្លោះយ៉ាងក្តៅគគុកនៅសភាជាន់ទាបកាលពីខែកក្កដាឆ្នាំ ២០១៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ