បញ្ហា Brexit៖ ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II ទទួលយក​សំណើរ​របស់​រដ្ឋាភិបាល​ស្ដីពីការពន្យាពេលបើកសម័យប្រជុំរដ្ឋសភា

(VOVWORLD) -នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានស្នើឲ្យ ម្ចាស់ក្សត្រី Elizabeth II ពន្យាពេលបើកកិច្ចប្រជុំរដ្ឋសភា ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៣ ខែកញ្ញាខាងមុខ។
បញ្ហា Brexit៖ ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II ទទួលយក​សំណើរ​របស់​រដ្ឋាភិបាល​ស្ដីពីការពន្យាពេលបើកសម័យប្រជុំរដ្ឋសភា - ảnh 1ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II (រូបថតៈ Gettyimages) 

ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II បានទទួលយកសំណើររបស់រដ្ឋាភិបាលស្ដីពីការលើកពេលបើកសម័យប្រជុំរដ្ឋសភារពីថ្ងៃទី ៣ ខែកញ្ញា ដល់ថ្ងៃទី ១៤ ខែតុលា សំដៅរាំងស្កាត់សមាជិកសភាក្នុងការរារាំងសេនារីយ៉ូ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថាBrexit ដោយគ្មានកិច្ចព្រមព្រៀងណាមួយនាថ្ងៃទី ៣១ ខែតុលាខាងមុខ។

មុននេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានស្នើឲ្យ ម្ចាស់ក្សត្រី Elizabeth II ពន្យាពេលបើកកិច្ចប្រជុំរដ្ឋសភា ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៣ ខែកញ្ញាខាងមុខ។ ផែនការនេះទទួលរងការរិះគន់ថាជាការ សំដៅរាំងស្កាត់រដ្ឋសភាក្នុងការរារាំង Brexit ប្រព្រឹត្តិទៅចំនឹងផែនការ។  លោក John Bercow ប្រធានសភាអង់គ្លេស បានអះអាងថា ការដែលរដ្ឋាភិបាលរៀបចំផែនការពន្យាពេលធ្វើការរបស់ស្ថាប័ននីតិបញ្ញត្តិនេះ ដល់ថ្ងៃទី ១៤ ខែតុលានោះ គឺបានរំលោភបំពាន់លើរដ្ឋធម្មនុញ្ញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ