បញ្ហា Brexit៖ មជ្ឈដ្ឋានមន្ត្រី EU វាយតម្លៃថាអង់គ្លេសអាចអនុម័តលើកិច្ចព្រមព្រៀង
(VOVWORLD) -សមាជិកសហភាពអឺរ៉ុប (EU) ទទួលបន្ទុកថវិកា លោក Guenther Oettinger នាថ្ងៃទី ២៧ ខែធ្នូបានបញ្ជាក់ថារដ្ឋសភាអង់គ្លេសអាចគាំទ្រកិច្ចព្រមព្រៀងស្ដីពីការដែលអង់គ្លេសចាកចេញពី EU (ឬហៅថា Brexit)។
សមាជិកសហភាពអឺរ៉ុប (EU) ទទួលបន្ទុកថវិកា លោក Guenther Oettinger |
ឆ្លើយសម្ភាសន៍សម្ព័ន្ធក្រុមហ៊ុន ផ្សព្វផ្សាយ Funke Media Group របស់អាល្លឺម៉ង់ លោក Oettinger បានចាត់ទុកថា មិន" គ្មានន័យថាគ្មានលទ្ធភាពទាំងអស់ដែលរដ្ឋសភាអង្គគ្លេសនឹងបោះឆ្នោតអំពីកិច្ចព្រមព្រៀងលែងលះគ្នានាខែមករាខាងមុខឡើយ"។ លោកក៏បានអះអាងថា "ពិតប្រាកដ"ថា ចំនួនសមាជិកសភាគាំទ្រ Brexit មានភាពវឹកវរ ឬអនុវត្តន៍ការធ្វើប្រជាមតិថ្មី គឺមិនមែនជាសំឡេងភាគច្រើនឡើយ។ លោក Oettinger បានសង្កត់ធ្ងន់ថា "អង់គ្លេសនឹងចាកចេញពី EU នាខែមិនាខាងមុខ"។
អង្គគ្លេសគ្រោងនឹងចាកចេញពីដំបូលរួម EU នាថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៩ ខាងមុខ ប៉ុន្តែសមាជិកសភានៃប្រទេសនេះនៅតែខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅអំពីមាត្រានានានៃកិច្ចព្រមព្រៀង ដែលនាយករដ្ឋមន្ត្រីលោកស្រី Theresa May និង EU ឯកភាគគ្នាកាលពីខែមុនផងដែរ៕