បញ្ហា Brexit៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសព្រមានគ្រោះអាសន្នបាត់បង់ស្កុតឡេន ប្រសិនបើ Brexit ដោយគ្មានកិច្ចព្រមព្រៀង

(VOVWORLD) -លោក Hammond រដ្ឋមន្រ្តីហិរញ្ញវត្ថុ គឺជាអ្នកដែលគាំទ្រអង់គ្លេសនៅតែជាសមាជិក EU មុនការធ្វើប្រជាមតិស្ដីពី Brexit កាលពីឆ្នាំ ២០១៦។ លោក Hammond បានព្រមានថា ការអំពាវនាវឲ្យរៀបចំការធ្វើប្រជាមតិស្ដីពីសិទ្ធិឯករាជ្យចំពោះតំបន់ ស្កុតឡេនបានកើនឡើង ចាប់តាំងពីរក្រោយការធ្វើប្រជាមតិស្ដីពី Brexit  ពីព្រោះថាប្រជាជនស្កុតឡេនភាគច្រើនបានជ្រើសរើសយកជម្រើសបន្តជាសមាជិក EU។
បញ្ហា Brexit៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសព្រមានគ្រោះអាសន្នបាត់បង់ស្កុតឡេន ប្រសិនបើ Brexit ដោយគ្មានកិច្ចព្រមព្រៀង - ảnh 1 លោក Hammond រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស

តាមទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក Philip Hammond រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស បានព្រមានទៅកាន់បេក្ខជនប្រកួតប្រជែងតំណែងជានាយករដ្ឋមន្ត្រីនៃប្រទសខ្លួនអំពីសេណារីយ៉ូចាកចេញពីសហភាពអឺរ៉ុប (EU) ដោយគ្មានកិច្ចព្រមព្រៀង អាចធ្វើឲ្យអង់គ្លេសត្រូវបែកបាក់ និងត្រូវចំណាយប្រាក់ជាច្រើន ដើម្បីបញ្ឈប់វិបត្តិ។ នាបច្ចុប្បន្ននេះ បេក្ខជនស្នងតំណែងលោកស្រី Theresa May គឺ លោក Boris Johnson អតីតរដ្ឋមន្ត្រីការបរទេស លោក Jeremy Hunt រដ្ឋមន្ត្រីការបរទេស លោក  Michael Gove រដ្ឋមន្ត្រីបរិស្ថាន និងលោក Sajid Javid រដ្ឋមន្ត្រីមហាផ្ទៃ។ បេក្ខជនទាំង ៤ រូបនេះ សុទ្ធតែធ្លាប់សម្ដែងការត្រៀមខ្លួនជាស្រេច ដើម្បីនាំអង់ក្លេសចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀង សំដៅកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ច។

លោក Hammond រដ្ឋមន្រ្តីហិរញ្ញវត្ថុ គឺជាអ្នកដែលគាំទ្រអង់គ្លេសនៅតែជាសមាជិក EU មុនការធ្វើប្រជាមតិស្ដីពី Brexit កាលពីឆ្នាំ ២០១៦។ លោក Hammond បានព្រមានថា ការអំពាវនាវឲ្យរៀបចំការធ្វើប្រជាមតិស្ដីពីសិទ្ធិឯករាជ្យចំពោះតំបន់ ស្កុតឡេនបានកើនឡើង ចាប់តាំងពីរក្រោយការធ្វើប្រជាមតិស្ដីពី Brexit  ពីព្រោះថាប្រជាជនស្កុតឡេនភាគច្រើនបានជ្រើសរើសយកជម្រើសបន្តជាសមាជិក EU។ ក្នុងពេលនោះតាមលទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះបានឲ្យដឹងថាសមាជិកគណបក្សអភិរក្សភាគច្រើន បានព្រមទទួលដោះដូរតំបន់ ស្កុតឡេន ដើម្បី Brexit ប្រព្រឹត្តទៅ។ លោក Hammond បានចាត់ទុកថាការធ្វើប្រជាមតិថ្មីមួយឬការបោះឆ្នោតសកលមុនកាលកំណត់ គឺជាវិធីតែមួយគត់ដើម្បីដោះស្រាយភាពជាប់គាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ