បញ្ហា Brexit៖ រដ្ឋសភាអង់គ្លេសអនុម័តលើគម្រោងច្បាប់ដកចេញពី EU
(VOVWORLD) -នាថ្ងៃទី ១១ កញ្ញា សមាជិកសភាអង់គ្លេសបានបោះឆ្នោតគាំទ្រគម្រោងច្បាប់បញ្ឈប់តួនាទីជាសមាជិកភាពរបស់អង់គ្លេសនៅក្នុងសហភាពអឺរ៉ុប (EU) ហើយជាសកម្មភាពដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្រដកចេញពី EU ឫហៅថា Brexit របស់រដ្ឋភិបាលអង់គ្លេស ដោយមិនអើពើនឹងការប្រឆាំងរបស់គណបក្សពលករប្រឆាំង។
បញ្ហា Brexit៖ រដ្ឋសភាអង់គ្លេសអនុម័តលើគម្រោងច្បាប់ដកចេញពី EU |
នាថ្ងៃទី ១១ កញ្ញា សមាជិកសភាអង់គ្លេសបានបោះឆ្នោតគាំទ្រគម្រោងច្បាប់បញ្ឈប់តួនាទីជាសមាជិកភាពរបស់អង់គ្លេសនៅក្នុងសហភាពអឺរ៉ុប (EU) ហើយជាសកម្មភាពដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្រដកចេញពី EU ឫហៅថា Brexit របស់រដ្ឋភិបាលអង់គ្លេស ដោយមិនអើពើនឹងការប្រឆាំងរបស់គណបក្សពលករប្រឆាំង។ ក្រោយពីបានពិភាក្សាអស់រយៈពេលជាង ១៣ ម៉ោងសភាអង់គ្លេសបានអនុម័តលើគម្រោងច្បាប់ដកចេញពី EU ដោយមាន សម្លេងគាំទ្រចំនួន ៣២៦ និងសម្លេងប្រឆាំងចំនួន ២៩០។ បន្ទាប់ពីបានអនុម័តនោះ គម្រោងច្បាប់នេះ នឹងត្រូវបានសមាជិកសភាអង់គ្លេសស្រាវជ្រាវយ៉ាងហ្មត់ចត់។ នេះគឺជាជំហានបន្តក្នុងដំណើរកាអនុវត្តលទ្ធផលនៃការធ្វើប្រជាមតិប្រវត្តិសាស្ត្រ កាលពីខែ មិថុនាឆ្នាំ ២០១៦ ស្ដីពីអង់គ្លេសចាកចេញពី EU។
ក្នុងសេចក្តីប្រកាសមួយ នាយករដ្ឋមន្ត្រី លោកស្រី Theresa May បានស្វាគមន៍ការបោះឆ្នោតនេះ ដោយចាត់ទុកថា នេះគឺជា"ការសម្រេចចិត្ត ប្រវត្តិសាស្រ្ត" ដើម្បីបង្កើតភាពប្រាកដប្រជានិងតម្លាភាពមុនពេលអង់គ្លេសចាកចេញពី EU៕