បញ្ហា Brexit - សភាជាន់ទាបអង់គ្លេសបានបោះឆ្នោតលើកិច្ចព្រមព្រៀងស្តីពីការដកខ្លួនចេញពីសហភាពអឺរ៉ុប
(VOVWORLD) - រដ្ឋាភិបាលអង់គ្លេសនឹងឈានចូលការរត់ប្រណាំងដ៏ប្តូរផ្តាច់នៅសភាជាន់ទាបនារសៀលថ្ងៃទី ២៩ ខែមីនា តាមម៉ោងតំបន់។ សមាជិកសភានឹងពិភាក្សាគ្នាហើយបោះឆ្នោតលើផ្នែកមួយនៃកិច្ចព្រមព្រៀងដកខ្លួនចេញពីសហ ភាពអឺរ៉ុប (EU) ដែលរដ្ឋាភិបាលបានឯកភាពជាមួយ EU កាលពីមុនមក។
សមាជិកសភាអង់គ្លេស លោក David Lidington |
តាមនោះ សមាជិកសភានឹងបោះឆ្នោតលើ "ការធ្វើឲ្យជាក់ស្តែងនូវខ្លឹមសារនៃការលែងលះ" និង "សិទ្ធិរបស់ពលរដ្ឋ" រវាងអង់គ្លេស និង EU ហើយបញ្ហាដែលបង្កជំលោះគ្នាធំបំផុត គឺជាផែនការរៀបចំបុស្តិ៍រាំងស្កាត់នៅព្រំដែនប្រទេសអៀរឡង់។ បញ្ហានៅក្នុងសេចក្តីប្រកាសនយោបាយ រួមមានអនាគតនៃទំនាក់ទំនងរវាងអង់គ្លេសនិងសហភាពអឺរ៉ុប ដែលមិនត្រូវបានលើកឡើងការបោះឆ្នោះនៅថ្ងៃទី ២៩ ខែមីនានោះទេ។ នាថ្ងៃទី ២៨ ខែមីនា សមាជិកសភាអង់គ្លេស លោក David Lidington បានអំពាវនាវឱ្យសមាជិកសភាទាំងអស់បោះឆ្នោតលើការអនុម័ត ដោយមិនថាទស្សនៈរបស់ពួកគេយ៉ាងដូចម៉្តេចចំពោះសេចក្តីប្រកាសនយោបាយក្តី ពិព្រោះថាថ្ងៃទី២៩ខែមិនាត្រឹមតែជាថ្ងៃដែលធ្វើការបោះឆ្នោតលើកិច្ចព្រមព្រៀងដកខ្លួនចេញពីសហភាពអឺរ៉ុបតែប៉ុណ្ណោះ៕