បញ្ហា Brexit៖ សហភាពអឺរ៉ុបត្រៀមខ្លួន ជាស្រេច ពិភាក្សាអំពីព្រំដែនអៀរឡង់
(VOVWORLD) -ប្រធានក្រុមចរចា Brexit របស់ សហភាពអឺរ៉ុប (EU) លោក Michel Barnier កាលពីដើមខែកញ្ញា បានថ្លែងទៅកាន់អ្នកតាកតែងច្បាប់អង់គ្លេសថាលោកចង់ពិភាក្សាជាមួយទីក្រុងឡុងដ៍ អំពីវិធីដោះស្រាយបញ្ហាខ្សែព្រំដែនរវាង អៀឡង់ខាងជើង(អង់គ្លេស) និងសាធារណរដ្ឋអៀរឡង់ ប៉ុន្តែភាគីទាំងពីរសុទ្ធតែបានស្ថិតក្រោមសម្ពាធធំអំពីពេលវេលា។
-ប្រធានក្រុមចរចា Brexit របស់ សហភាពអឺរ៉ុប (EU) លោក Michel Barnier |
តាមប្រភពព័ត៌មានពីសភាអង់គ្លេសថា លោក Barnier ថ្លែងយ៉ាងដូច្នេះ នាថ្ងៃទី ៣ កញ្ញា។ មន្ត្រី Brussels រូបនេះបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចធ្វើសាមញ្ញបនីយកម្មរាល់បែបបទត្រួតពិនិតចាំបាច់នៅតំបន់ព្រំដែនរវាង អង់គ្លេសនិងអៀរឡង់។ទោះជាយ៉ាងណាក៏ដោយលោកបានក្រើនរំលឹកថាដើម្បីដោះស្រាយជម្លោះនេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត កាសែត The Guardian ច្បាប់ចុះផ្សាយថ្ងៃទី ៧ កញ្ញា បានដកស្រង់សំដីរបស់អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅ EU លោក Ivan Rogers ថោយព្រមានអំពីគ្រោះអាសន្នវិបត្តិ Brexit នឹងកាន់តែកើនឡើងខ្ពស់ បើធៀបនឹងការបាន់ស្មានរបស់ទីផ្សារហិរញ្ញវត្ថុ។ លោករូបនេះបន្តថា អ្នកចរចារបស់ភាគីទាំងពីរអាចជួបវិបត្តិធំ ដែលអាចបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនង ទ្វេភាគីនាពេលខាងមុខ៕