បញ្ហា Brexit៖ អង់គ្លេសនិង EU ទទួលបានកិច្ចព្រមព្រៀងដើម្បីឈានទៅកិច្ចរចាអំពីទំនាក់ទំនងពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី៨ ធ្នូ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker ឲ្យដឹងថា ជំនួបចរចាអំពីបញ្ហា Brexit ទទួលបានការរីកចម្រើនដ៏គ្រប់ គ្រាន់ ដើម្បីបើកចេញដំណាក់កាលចរចាអំពីអនាគតនៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអង់គ្លេស។

  អញ្ជើញថ្លែងមតិក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ប្រធាន EC លោក Juncker លើកច្បាស់ថា EC បានជូន ដំណឹងចំពោះក្រុមប្រឹក្សាអឺរ៉ុបថា ភាគីទាំង២ទទួលបានការរីកចម្រើនដ៏គ្រប់គ្រាន់ អំពីកិច្ចព្រមព្រៀងបំបែកចេញរបស់ឡុងដ៍ ព្រំដែនអៀឡង់និងសិទ្ធិពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ