បញ្ហា Brexit៖ អង់គ្លេសបានដាស់តឿនឱ្យសហភាពអឺរ៉ុបផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនឲ្យស្របតាមការអនុវត្តនយោបាយជាក់ស្តែង

(VOVWORLD) - រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានដាស់តឿនឱ្យថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បញ្ឈប់ការតវ៉ាក្នុងការចរចាអំពីលក្ខខណ្ឌ Brexit ឡើងវិញ ដោយសារការបោះឆ្នោតរបស់ប្លុកនាពេលថ្មីៗនេះបានបង្ហាញឲ្យឃើញពីភាពចាំបាច់សម្រាប់ការផ្លាស់ប្តូរវិធីសាស្រ្តផងដែរ។
បញ្ហា Brexit៖ អង់គ្លេសបានដាស់តឿនឱ្យសហភាពអឺរ៉ុបផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួនឲ្យស្របតាមការអនុវត្តនយោបាយជាក់ស្តែង - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ TTXVN)

នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅកាសែត Mail កាលពីថ្ងៃទី ៤ ខែសីហា រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុក Brexit លោក Stephen Barclay បានមានប្រសាសន៍ថា ការបោះឆ្នោតសភាអឺរ៉ុបនាខែឧសភាកន្លងទៅ បានផ្លាស់ប្តូរកម្លាំងចលករខាងនយោបាយនិងដាស់តឿនឱ្យថ្នាក់ដឹកនាំ EU ផ្លាស់ប្តូរភារកិច្ចរបស់អ្នកចរចា Brexit របស់ EU នាពេលបច្ចុប្បន្ននេះ គឺលោក Michel Barnier ។ យោងតាមលោក Barclay បានឲ្យដឹងថា ស្ថានភាពនយោបាយត្រូវបានប្រែប្រួលចាប់តាំងពីការបញ្ជារបស់លោក Barnier ត្រូវបានដាក់ចេញ ដោយមានសមាជិកសភា EU  ៦១% ជាសមាជិកថ្មី ហើយការផ្លាស់ប្តូរដ៏សំខាន់នេះបានបង្ហាញពីសារៈសំខាន់នៃការផ្លាស់ប្តូរវិធីសាស្រ្តរបស់អង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ