បញ្ហា Brexit - អង់គ្លេសសន្យាថានឹងចូលរួមក្នុងការបោះឆ្នោត EP ដោយមិនអើពើពីការចរចាជាមួយគណបក្សប្រឆាំង
(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Lidington បានបញ្ជាក់ថា ប្រទេសអង់គ្លេសនឹងធ្វើការបោះឆ្នោតសភាសហភាពអឺរ៉ុប (EC) នៅចុងខែឧសភានេះ ដោយមិនអើពើរឿងគ្រប់យ៉ាង ដែលនឹងកើតឡើងនៅក្នុងការចរចារជាមួយគណបក្សប្រឆាំងដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង Brexit ។
អង់គ្លេសសន្យាថានឹងចូលរួមក្នុងការបោះឆ្នោត EP ដោយមិនអើពើពីការចរចាជាមួយគណបក្សប្រឆាំង |
ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោក Lidington បានឲ្យថាអាចនឹងមិនបញ្ចប់ កិច្ចចរចាជាមួយគណបក្សប្រឆាំងស្តីពីកិច្ចព្រមព្រៀង Brexit មុនថ្ងៃទី ២៣ ខែឧសភានាពេលខាងមុខ ដែលជាពេលវេលានៃការបោះឆ្នោត EP នោះឡើយ។ លោក Lidington បានឲ្យដឹងថារដ្ឋាភិបាលអង់គ្លេសបានរំពឹងនឹងសម្រេចបាននូវកិច្ចព្រមព្រៀង Brexit មួយទាន់ពេលវេលាមុនថ្ងៃកំណត់នោះ ដើម្បីឱ្យទីក្រុងឡុងដ៍មិនចាំបាច់ចូលរួមក្នុងការបោះឆ្នោត EP ប៉ុន្តែការចរចាជាមួយគណបក្សប្រឆាំងនៅតែជាប់គាំងដដែល។ លោក Lidington បានបន្តទៀតថា អង់គ្លេសនឹងខិតខំប្រឹងប្រែងនិងពិភាក្សាអស់ពីសមត្ថភាព ជាមួយសមាជិកសភា ដើម្បីធានាថាការពន្យារពេល Brexit នឹងប្រព្រឹត្តទៅក្នុងរយៈពេលខ្លីបំផុតបន្ទាប់ពីការបោះឆ្នោត EP ៕