បញ្ហា Brexit៖ EC មានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយអង់គ្លេសមុនថ្ងៃកំណត់

(VOVWORLD) - នៅតែមានពេលវេលាសម្រាប់ទីក្រុងឡុងដ៍និងប៊្រុចសែលដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ។ 
បញ្ហា Brexit៖ EC មានសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយអង់គ្លេសមុនថ្ងៃកំណត់ - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក  Jean Claude Junker (រូបថត៖ AFP/TTXVN)

ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក  Jean Claude Junker កាលពីថ្ងៃទី ២២ ខែកញ្ញា បានវាយតម្លៃដូចពៅលខាងលើនេះក្នុងបរិបទដែលនាឡិកាកំពុងរាប់ដល់ថ្ងៃកំណត់ ពោលគឺថ្ងៃទី៣១ ខែតុលា សម្រាប់អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

ឆ្លើយបទសម្ភាសទៅកាន់កាសែត El Pais របស់ប្រទេសអេស្បាញ លោក Jean Claude Juncker បានពណ៌នាអំពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃទី ១៦ ខែកញ្ញានៅ Luxembourg គឺមានលក្ខណៈស្ថាបនានិងវិជ្ជមាន ព្រមទាំងសំដែងការជឿជាក់ថាភាគីទាំងពីរនៅតែមាន    ឱកាសដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយផងដែរ។ នាពេលបច្ចុប្បន្ន លោក Boris Johnson កំពុងជំរុញឱ្យមានកិច្ចសន្យា Brexit ឲ្យនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលាខាងមុខ ទោះបីជាមានឬមិនមានកិច្ចព្រមព្រៀងណាមួយជាមួយ EU នោះទេ។ លក្ខខ័ណ្ឌ "រាំងស្កាត់" (backstop) ស្តីពីបញ្ហាព្រំដែនរវាងតំបន់ទឹកដីនភភាគខាងជើងនៃប្រទេសអង់គ្លេសនិងសាធារណរដ្ឋអៀរឡង់គឺជាខ្លឹមសារដែលបង្កជម្លោះយ៉ាងខ្លាំងបំផុតក្នុងកិច្ចព្រមព្រៀង Brexit ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ