បញ្ហា Brexit៖ EU បង្ហាញទស្សនៈដ៏រឹងមាំនៅពេលកិច្ចចរចារជិតមកដល់

បញ្ហា Brexit៖ EU បង្ហាញទស្សនៈដ៏រឹងមាំនៅពេលកិច្ចចរចារជិតមកដល់ - ảnh 1
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ជួបសន្ទនាជាមួយប្រធានក្រុុមប្រឹក្សាអឺរ៉ុប
លោក Donald Tusk នាថ្ងៃទី៦ មេសា (រូបថត៖EPA/TTXVN)

(VOVworld) - សហភាពអឺរ៉ុប (EU) បានសំដែងទស្សនៈដ៏រឹងមាំនៅពេលកិច្ច
រចារ អំពីបញ្ហា Brexit កំពុងខិតជិតមកដល់ ជាពិសេសលើបញ្ហាទាក់ទិនដល់សិទ្ធិ
របស់ ប្រជាពលរដ្ឋនិងអនាគតនៃសេវាកម្មហិរញ្ញវត្ថុ។សេចក្ដីព្រាងស្ដីអំពីទិសដៅ
ចរចារដែលត្រូវបានដាក់ចេញដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកច្បាស់ថា
 EU ចាត់ទុកកិច្ចការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋអឺរ៉ុបនៅអង់គ្លេសក៏ដូច
ជាប្រជាពលរដ្ឋអង់គ្លេសនៅ​ EU ជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងទាំង
បីក្នុងកិច្ចចរចារ។ទន្ទឹមនឹងនោះ EU អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ណាក៏ដោយដែលអនុញ្ញាតឲ្យក្រុងឡុងដ៍បន្តទាក់ទងជាមួយទីផ្សារ EU នោះ នឹង
សំណូមពរឲ្យអង់គ្លេសបន្តគោរពបទដ្ឋានអំពីការគ្រប់គ្រងនិងឃ្លាំមើលរបស់ EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ