បញ្ហា Brexit ៖ EU ផ្តើមឡើងដំណាក់កាលអន្តរកាលក្នុងរយៈពេលអតិបរមា ២០ ខែតែប៉ុណ្ណោះ
(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា៖ EU មានលទ្ធភាព ភាគច្រើននឹងនាំចេញសំណូមពរចំពោះដំណាក់កាលអន្តរកាលក្នុងរយៈពេលអតិបរមា ២០ ខែតែប៉ុណ្ណោះ តិចជាងវេលាដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានផ្តើមឡើង។
បញ្ហា Brexit ៖ EU ផ្តើមឡើងដំណាក់កាលអន្តរកាលក្នុងរយៈពេលអតិបរមា ២០ ខែតែប៉ុណ្ណោះ |
(VOVworld) – មជ្ឈដ្ឋានមន្ត្រីសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា៖ EU មានលទ្ធភាព ភាគច្រើននឹងនាំចេញសំណូមពរចំពោះដំណាក់កាលអន្តរកាលក្នុងរយៈពេលអតិបរមា ២០ ខែតែប៉ុណ្ណោះ តិចជាងវេលាដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានផ្តើមឡើង។ ក្នុងបទសន្ទរកាថានៅទីក្រុង Florence អ៊ីតាលី នាថ្ងៃទី ២២ កញ្ញា កន្លងទៅ នាយករដ្ឋមន្ត្រីអង់គ្លេសបានស្នើជាផ្លូវការជាមួយ EU ចំពោះដំណាក់ កាលអន្តរកាលគឺ ២ ឆ្នាំ ដើម្បីអង់គ្លេសចាកចេញពីសហភាពនេះក្រោយខែមិនាឆ្នាំ ២០១៩។ ដោយមានសំណើរនោះ លោកស្រី Theresa May បានអះអាងថា៖ អង់គ្លេស នឹងបន្តគោរពកិច្ចសន្យានៃប្រទេសនេះអំពីថវិការក្នុងពេលជាសមាជិករបស់ EU ។ ក្នុងដំណាក់កាលអន្តរកាលនេះ ប្រជាពលរដ្ឋ EU នៅមានសិទ្ធិធ្វើដំណើរទៅវិញទៅ មកសេរីភាព ធ្វើការនិងរស់នៅនៅអង់គ្លេស ប៉ុន្តែ នឹងមានប្រព័ន្ធចុះបញ្ជីដែលជាការ ត្រៀមរៀបចំចាំបាច់សំរាប់របបរថ្មី។ នាបច្ចុប្បន្ន ប្រទេសជាមាសជិក EU ចំនួន ២៧ មិនទាន់រៀបចំការពិភាក្សាជាផ្លូវការណាមួយអំពីមាត្រាសំរាប់ដំណាក់កាលអន្តរកាល ពោលខាងលើនៅឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២៥ តុលា រដ្ឋមន្ត្រីទទួលបន្ទុកការចរចារអំពី Brexit របស់អង់គ្លេស លោក David Davis បាន សម្តែងក្តីសង្ឃឹមថា៖ ប្រទេសនេះអាចឯកភាពជាមួយ EU អំពីដំណាក់កាលអន្តរកាល ក្រោយ Brexit នាចុងឆ្នាំ ២០១៧ នេះហើយទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនាខែ មិនាឆ្នាំ ២០១៩៕