បញ្ហា Brexit ៖ EU ព្រមាននេះជាពេលវេលាដែលអង់គ្លេសត្រូវជ្រើសរើស

(VOVWORLD) - នាថ្ងៃទី ៥ កុម្ភៈ ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុប (EU) លោក  Michel Barnier បានមានប្រសាសន៍ថា៖ នេះជាពេលវេលាដែលអង់គ្លេសត្រូវនាំចេញជម្រើសអំពីទំនាក់ទំនងដែលក្រុងឡុងចង់បានជាមួយ EU បន្ទាប់ពី ក្រុងឡុងចាកចេញពីប្លុកនេះជាផ្លូវការនាខែមិនាឆ្នាំ ២០១៩ ខាងមុខ ឬហៅថា Brexit។
បញ្ហា Brexit ៖ EU ព្រមាននេះជាពេលវេលាដែលអង់គ្លេសត្រូវជ្រើសរើស - ảnh 1 បញ្ហា Brexit ៖ EU ព្រមាននេះជាពេលវេលាដែលអង់គ្លេសត្រូវជ្រើសរើស

(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុប (EU) លោក  Michel Barnier បានមានប្រសាសន៍ថា៖ នេះជាពេលវេលាដែលអង់គ្លេសត្រូវ នាំចេញជម្រើសអំពីទំនាក់ទំនងដែលក្រុងឡុងចង់បានជាមួយ EU បន្ទាប់ពី ក្រុងឡុងចាកចេញពីប្លុកនេះជាផ្លូវការនាខែមិនាឆ្នាំ ២០១៩ ខាងមុខ ឬហៅថា Brexit។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបជាមួយនាយក រដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May និងរដ្ឋមន្ត្រីទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេស លោក David Davis  នោះ លោក Barnier បានអះអាងថា៖ EU មាន គោលបំណងអង់គ្លេសបំភ្លឺគោលជំហរនៃប្រទេសនេះចំពោះទំនាក់ទំនងនា អនាគតជាមួយ  EU ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ រីឯខ្លួនវិញ លោក  David Davis   បានប្រកាសថា៖ លោកជឿជាក់ថាអាចទទួលបានកិច្ចព្រមព្រៀងនយោបាយអំពី ដំណាក់កាលអន្តរកាលបន្ទាប់ពី Brexit មុនពេលសន្និសីទកំពូល EU នឹងប្រព្រឹត្ត ទៅនាខែមិនាខាងមុខ។ នាថ្ងៃដដែល អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានអះអាងថា៖ លើកលែងលទ្ធភាពដែលអង់គ្លេសនឹងស្ថិតក្នុងសម្ព័ន្ធភាពពន្ធ កយនិងទីផ្សាររួមរបស់ EU  ក្រោយ Brexit៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ