បញ្ហា Brexit៖ EU សង្កត់ធ្ងន់ថា ផែនការ Brexit របស់អង់គ្លេស "គប្បីកែប្រែ"

(VOVWORLD) - នាថ្ងៃទី ១៩ ខែកញ្ញា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានឲ្យដឹងថា អង់គ្លេសចាំបាច់ត្រូវពិចារណាឡើងវិញអំពីជំហរចរចាអំពី Brexit របស់ប្រទេសខ្លួន ដែលទាក់ទិននឹងបញ្ហាព្រំដែនអៀរឡង់ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) នាពេលអនាគត។
បញ្ហា Brexit៖ EU សង្កត់ធ្ងន់ថា ផែនការ Brexit របស់អង់គ្លេស  នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

ថ្លែងមតិនៅក្នុងសន្និសីទកាសែត មុននឹងសន្និសីទកំពូល EU នៅ Salzburg ប្រទេសអូទ្រីស នាយប់ថ្ងៃដដែល លោក Donald Tusk បានអបអរសាទរចំពោះសំណើរមួយចំនួននៅក្នុងផែនការ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ប៉ន្តែព្រមាន អំពី បញ្ហាផ្សេងៗទៀតដូចជាព្រំដែនអៀរឡង់ឬក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយរាល់សំណើររបស់អង់គ្លេសគឺគប្បីកែប្រែ។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត លេខាធិការហិរញ្ញវត្ថុនៃក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Mel Stride នាថ្ងៃទី ១៩ ខែកញ្ញា បានឲ្យដឹងថា អង់គ្លេសអាចអនុវត្តន៍ការធ្វើប្រជាមតិជាលើកទីពីរ អំពីការចាកចេញពី សហភាពអឺរ៉ុប (EU) ឬហៅថា Brexit បើសិនជាសមាជិកសភាច្រានចោលនូវផែនការ Brexit របស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May៕

ប្រតិកម្មទៅវិញ

ផ្សេងៗ