“បេះដូង១-ពិភពលោក១” ឆ្ពោះទៅជនពិកា

“បេះដូង១-ពិភពលោក១” ឆ្ពោះទៅជនពិកា - ảnh 1
ការជួបសំណេះសំណាលជាមួយជនពិកា១ដែលខំប្រឹងប្រែងឈានទៅមុខក្នុងជីវភាពរស់នៅ
ក្នុងកម្មវិធី“បេះដូង១-ពិភពលោក១”ឆ្នាំ២០១៤

(VOVworld) - សំដៅជ្រោមជ្រែងទិវាជនពិកាវៀតណាម (ថ្ងៃទី១៨ មេសា) សមាគមន៍
គាំពារ ជនពិកានិងកុមារកំព្រាវៀតណាមបានសហការជាមួយក្រសួងការងារ ជន
ពិកានិង សង្គមកិច្ច ព្រមទាំងស្ថានីយ័ទូរទស្សន៍វៀតណាមផង រៀបចំកម្មវិធីជួបប្រា
ស្រ័យវប្បធម៌សិល្បៈ សប្បុរសធម៌ដោយប្រធានបទ “បេះដូង១-ពិភពលោក១”
លើកទី១២ នាថ្ងៃទី១៧ មេសាខាងមុខ។នេះគឺជាកម្មវិធីសំដៅរំលឹកគុណចំពោះ
អ្នកគាំពារកុមារ កោតសរសើរ លើកដម្កើងគំរូជាជនពិកា កុមារកំព្រាដែលខំប្រឹង
ប្រែងឈានទៅមុខក្នុងជីវភាពរស់នៅ។ លោក Luong Phan Cu អនុប្រធានមជ្ឈឹម
សមាគមន៍គាំពារជនពិកានិងកុមារកំព្រាវៀត ណាម បានឲ្យដឹងថា៖
“ក្នុងកម្មវិធីនេះ យើងខ្ញុំមានគោលបំណងរួមចំណែកអនុវត្តច្បាប់ស្ដីពីជនពិកានិង
កុមារកំព្រាជាពិសេសគឺអនុវត្តកម្មវិធីជួយឧបត្ថម្ភជនពិកានិងកុមារកំព្រាក្នុង
ដំណាក់កាលឆ្នាំ២០១១-២០១៥។នេះគឺជាការងារមនុស្សធម៌ ព្រមទាំងជ្រោម
ជ្រែងការដែលរដ្ឋសភា វៀតណាមអនុម័តលើអនុសញ្ញាស្ដីពីជនពិកា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ