|
ប្រធានវេទិការសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab (រូបថត៖AFP) |
(VOVworld) - បដិវត្តន៍ឧស្សាហកម្មលើកទី៤នឹងជាប្រធានបទចម្បាងនៃវេទិការ
សេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី៤៦ ដែលនឹងត្រូវបានរៀបចំឡើងចាប់តាំងពីថ្ងៃ
ទី២០ដល់ថ្ងៃទី២៣ មករានៅទីក្រុង Davos ប្រទេសស្វីស។ចូលរួមវេទិការ Davos
២០១៦ គ្រោងមានតំណាងជាង២ពាន់៥រយនាក់មកពីប្រទេសចំនួន១០០ ដែល
ជាតំណាងនៃរដ្ឋាភិបាល សម្ព័ន្ធក្រុមហ៊ុន វិទ្យាស្ថានស្រាវជ្រាវ សង្គមស៊ីវិលជា
ដើម។នេះជាព័ត៌មានដែលត្រូវបានប្រកាសដោយប្រធានវេទិការសេដ្ឋកិច្ចពិភព
លោក (WEF) លោក Klaus Schwab នៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៣ មករា
នៅទីស្ដីការ WEF នៅទីក្រុងហ្សឺណែវ។
លោក Schwab បានលើកច្បាស់ថា បដិវត្តន៍ឧស្សាហកម្មលើកទី៤ ជាការគួបផ្សំ
បច្ចេកវិទ្យាក្នុងវិស័យរូបវិទ្យា ឌីជីថលនិងជីវវិទ្យា ដែលបង្កើតឡើងសមត្ថភាពថ្មីៗ
ហើយជះឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះប្រព័ន្ធនយោបាយ សង្គមនិងសេដ្ឋកិច្ច
របស់ពិភពលោក៕