បដិវាទច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥
(VOV)_ នាព្រឹកថ្ងៃទី៥ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម បានរៀបចំសន្និសីទបដិវាទ ច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥។
(VOV)_ នាព្រឹកថ្ងៃទី៥ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម បានរៀបចំសន្និសីទបដិវាទ ច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥។ នៅទីនេះ បណ្ដាតំណាងបានឯកភាពជាសារវ័ន្តចំពោះសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥។ ប៉ុន្តែ មតិមួយចំនួនបានចាត់ទុកថា៖ ត្រូវធ្វើច្បាស់ថែមទៀតនូវក្របខ័ណ្ឌធ្វើវិសោធនកម្ម បំពេញបន្ថែមខ្លឹមសារថ្មី។ សាស្ត្រាចារ្យ បណ្ឌិត Tran Ngoc Duong ប្រធានក្រុមប្រឹក្សាពិគ្រោះយោបលប្រជាធិបតេយ្យច្បាប់ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអោយដឹងថា៖
“ ខ្ញុំចង់បញ្ជូលបទល្មើសថ្មីចូលក្នុងក្រមច្បាប់ ដោយទាមទារមានការបូកសរុបស្ថានភាពជាក់ស្ដែង វាយតំលៃអំពីការជះឥទ្ធិពលរបស់គោលនយោបាយព្រហ្មទណ្ឌនេះ តាមការកំណត់របស់ច្បាប់៕”