បណ្ដាកិច្ចព្រមព្រៀង FTA ដែលមានគុណភាពខ្ពស់នឹងមាន​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​សេដ្ឋកិច្ចវៀតណាម

(VOVWORLD) - នាថ្ងៃទី ១៩ ខែវិច្ឆិកា កិច្ចប្រជុំកំពូលធុរកិច្ចនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរុប (EU) លើកទី ៨ ដោយប្រធានបទ  “ឆ្ពោះទៅរកអាស៊ានមួយដ៏ខ្លាំងមាំមួន ខ្លួនទីពឹងខ្លួន និងអភិវឌ្ឍន៍គ្របដណ្ដប់” បានប្រព្រឹត្តទៅនៅសិង្ហបុរីតាមទម្រង់ប្រព័ន្ធវីដេអូ និងជួបផ្ទាល់ ដោយមានការចូលរួមរបស់តំណាងចំនួន ២៥០ នាក់ រួមមានអ្នកតាក់តែងគោលនយោបាយ ថ្នាក់ដឹកនាំបណ្ដាសហគ្រាសមកពីអឺរ៉ុប និងអាស៊ីអាគ្នេយ៍។
បណ្ដាកិច្ចព្រមព្រៀង FTA ដែលមានគុណភាពខ្ពស់នឹងមាន​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​សេដ្ឋកិច្ចវៀតណាម - ảnh 1 រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (រូបថត៖ TTXVN)

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានថ្លែងសុន្ទរកនៅក្នុងកិច្ចប្រជុំកំពូលនេះ។ លោក Tran Tuan Anh បានអះអាងថា EU គឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់អាស៊ានក្នុងដំណាក់កាល ២០០៩ -២០១៨ ក៏ដូចជាវិនិយោគិនធំជាងគេរបស់អាស៊ានជាមួយនឹងការវិនិយោគផ្ទាល់សរុបចំនួន ១៩០ ពាន់លានដុល្លារ។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  (FTA) EU – វៀតណាម លោក Tran Tuan Anh បានចាត់ទុកថា កិច្ចព្រមព្រៀង FTA ដែលមានគុណភាពខ្ពស់ដូច្នេះនឹងជះឥទ្ធិពលជាវិជ្ជមានទៅលើសេដ្ឋកិច្ចវៀតណាម កែលម្អដំណើរការអភិបាលកិច្ច និងប្រព័ន្ធច្បាប់របស់ប្រទេសវៀតណាម ឆ្ពោះទៅរកតម្លាភាពនិងការបើកចំហថែមទៀត។ លោក Tran Tuan Anh បានអះអាងថា៖ “FTA រវាង EU ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវបានចាត់ទុកជាជំហានត្រៀមរៀបចំ ដើម្បីឆ្ពោះទៅរក FTA រវាង EU និងអាស៊ានទាំងមូល។ រួមជាមួយសឹង្ហបូរីនោះ វៀតណាមបានផ្ដល់សច្ចាប័ន និងអនុវត្តន៍ជាក់ស្ដែងនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។កិច្ចព្រមព្រៀង EVFTA គឺជា FTA ជំនាន់ថ្មី ដេលមានស្តង់ដារខ្ពស់ គ្រប់ជ្រុងជ្រោយ ហើយមានតុល្យភាពផលប្រយោជន៍សម្រាប់ទាំងវៀតណាម និង EU។ ជាមួយនឹងការប្តេជ្ញាចិត្តបើកទីផ្សារយ៉ាងខ្លាំងក្លា ការប្តេជ្ញាចិត្តលុបបំបាត់ពន្ធនាំចូលរហូតដល់ជិត ១០០% នៃពន្ធរបស់ភាគីទាំងសងខាងនោះ  EVFTA គ្រោងនឹងបើកចេញឱកាសសម្រាប់សហគ្រាសទាំងវៀតណាម និង EU ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ