បណ្ដាកម្មវិធីសម្ដែងសិល្បៈអបអរសាទរទិវាឯកភាពប្រទេសជាតិ

(VOVWORLD) -រំលឹកខួបលើកទី ៤៤ ទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ និងលើកទី ១៣៣ ទិវាពលករអន្តរជាតិ នោះ នាព្រឹកថ្ងៃទី ១ ខែឧសភា ខេត្ត  Gia Lai ក៏បានរៀបចំពានរង្វាន់ប្រណាំងទូកលើទន្លេ PoKo ។
បណ្ដាកម្មវិធីសម្ដែងសិល្បៈអបអរសាទរទិវាឯកភាពប្រទេសជាតិ - ảnh 1 កម្មវិធីសម្ដែងសិល្បៈ "ប្រទេសជាតិពោរពេញដោយសេចក្ដីសុខ"

អបអរសាទរទិវារំដោះវៀតណាមភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ - ថ្ងៃទី ៣០ ខេមេសា ឆ្នាំ២០១៩) នោះ នាយប់ថ្ងៃទី ៣០ ខែមេសា ទីក្រុងហូជីមិញបានរៀបចំបណ្ដាកម្មវិធីសម្ដែងសិល្បៈ និង បាញ់កាំជ្រូចផ្កាលិល្បៈដ៏វិសេសវិសាល។ នៅក្នុងកម្មវិធីទាំងនេះ ប្រជាជនជាច្រើនរូប និងសាក្សីប្រវត្តិសាស្ត្របានរំលឹកអំពីអនុស្សាវរីយ៍ និងគ្រាគួរឲ្យចងចាំនៃយុទ្ធនាការហូជីមិញ ឆ្នាំ ១៩៧៥។ រឿងរ៉ាវអំពីជ័យជំនះ ខែមេសា កាលពី ៤៤ ឆ្នាំមុន ត្រូវបានដំណាលឡើងវិញ ដោយលើកត្រដែតនូវអត្ថន័យដ៏ធំធេងនៃការតស៊ូប្រឆាំងអាមេរិកសង្គ្រោះប្រទេសជាតិ និងស្មារតីយកឈ្នះយ៉ាងប្ដូរផ្ដាច់របស់កងទ័ព និងប្រជាជនវៀតណាមខាងត្បូង។ លោក  Huynh Minh Thanh ប្រជាជនទីក្រុងហូជីមិញមួយរូបបានចែករំលែកថា៖

“កាលពី ៤៤ ឆ្នាំមុន កងទ័ពរំដោះបានឈានចូល Sai Gon។ បុព្វបុរសជំនាន់មុន បានបូជាសាច់ស្រស់ ឈាមស្រស់ជាច្រើន ដើមើ្បមានទិវារំដោះ ទិវាឯករាជ្យ និងឯកភាពប្រទេសជាតិ ក៏ដូចជាជួយវៀតណាមអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះផងដែរ”។

នាយប់ថ្ងៃទី ៣០ ខែមេសា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈ "ប្រទេសជាតិពោរពេញដោយសេចក្ដីសុខ" ដោយមានការចូលរួមរបស់ក្រុមសិល្បៈជាច្រើនរបស់ខេត្ត។ កម្មវិធីនេះ មានឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលជាច្រើន ដោយលើកសរសើរបក្ស លោកប្រធានរដ្ឋហូជីមិញ ប្រទេសជាតិដ៏ស្រស់បំព្រង និងរាល់សមិទ្ធផលក្នុងបុព្វហេតុ កសាង និងការពារមាតុភូមិ ក៏ដូចជាកសាងខេត្ត Dak Lak ឲ្យកាន់តែស្រស់បំព្រងផងដែរ។

រំលឹកខួបលើកទី ៤៤ ទិវារំដោះវៀតណាមភាគខាងត្បូង ឯកភាពប្រទេសជាតិ និងលើកទី ១៣៣ ទិវាពលករអន្តរជាតិ នោះ នាព្រឹកថ្ងៃទី ១ ខែឧសភា ខេត្ត  Gia Lai ក៏បានរៀបចំពានរង្វាន់ប្រណាំងទូកលើទន្លេ PoKo ដ៏ពិសិដ្ឋ ផងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ