បណ្ដាការធ្វើសាកល្បងកាំជ្រួចរបស់អ៊ីរ៉ង់មិនរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
|
បណ្ដាការធ្វើសាកល្បងកាំជ្រួចរបស់អ៊ីរ៉ង់មិនរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ មិនា តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ
សន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica
Mogherini បានអះអាងថា៖ បណ្ដាការធ្វើសាកល្បងកាំជ្រួចរបស់អ៊ីរ៉ង់មិនរំលោភ
លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែល Tehran បានចុះហត្ថលេខាជាមួយក្រុម P5+1
ទេ។ EU នឹងមិនពិនិត្យមើលការអនុវត្តបណ្ដាបទដាក់ទណ្ឌកម្មទៅលើប្រទេស
ឥស្លាមនេះនាបច្ចុប្បន្ន។ នាថ្ងៃដដែល សេតវិមានបានប្រកាសថា៖ អាមេរិកមិន
លើកលែងលទ្ធភាពអនុវត្តបទដាក់ទណ្ឌកម្មបំពេញបន្ថែមទៅលើ Tehran
បន្ទាប់ពីកាយវិការនេះរបស់សាធារណៈរដ្ឋឥស្លាមនេះឡើយ៕