បណ្ដាការវាយប្រហារដោយគ្រាប់បែកបានកើតមានឡើងជាបន្តបន្តាប់នៅអ៊ីរ៉ាក់

បណ្ដាការវាយប្រហារដោយគ្រាប់បែកបានកើតមានឡើងជាបន្តបន្តាប់នៅអ៊ីរ៉ាក់ - ảnh 1
បណ្ដាការវាយប្រហារដោយគ្រាប់បែកបានកើតមានឡើងជាបន្តបន្តាប់នៅអ៊ីរ៉ាក់ (Image: Vietnam+)

(VOVworld) – តាមប្រភពព័ត៌មានសន្តិសុខនិងសុខាភិបាលអ៊ីរ៉ាក់បានឲ្យដឹងថា៖ មនុស្សយ៉ាងតិចបំផុតចំនួន ៥៦ នាក់ ត្រូវស្លាប់ និងជាង ២ រយ នាក់ រងរបួស ក្នុងបណ្ដាការវាយប្រហារដោយគ្រាប់បែក ដែលបានកើតមានឡើងជាបន្តបន្តាប់
នៅរដ្ឋធានី Baghdad អ៊ីរ៉ាក់។ ការវាយប្រហារដោយគ្រាប់បែកដ៏បង្ហូរឈាមបំផុត ក្នុងចំណោមការវាយប្រហារពោលខាងលើបានកើតមានឡើងនៅតំបន់ Talbyia
ភាគខាងជើងទីក្រុង Baghdad ដែលធ្វើឲ្យមនុស្សចំនួន ៩ នាក់ ត្រូវស្លាប់។ បណ្ដា
ការវាយប្រហារដោយគ្រាប់បែកផ្សេងៗទៀតក៏បានកើតមានឡើងក្នុងតំបន់ នានានៅប្រទេសនេះដែរ។ តាមតួរលេខស្ថិតិនៃ អ.ស.ប. បានឲ្យដឹងថា៖ នាខែ
សីហា កន្លងមក ជនស៊ីវិលចំនួន ៨ រយ នាក់ ត្រូវស្លាប់ ក្នុងបណ្ដាការវាយប្រហារ
ដោយគ្រាប់បែកនៅអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ