បណ្ដាការសែតឡាវលើកដម្កើងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានរដ្ឋឡាវ

(VOVworld) – បណ្ដាការសែតឡាវ ដូចជា ការសែត Paxason ការសែត Kongthap
Pativat ទីភា្នក់ងារសាព័រ៌មានជាតិឡាវ ជាដើម សុទ្ធតែចុះផ្សាយព័ត៌មានស្ពីពី
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខានិងជាប្រធានរដ្ឋឡាវ លោក
Choummaly Sayasone រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ ចាប់
ពីថ្ងៃទី ២៥ ដល់ទី ២៨ ធ្នូ។ បណ្ដាការសែតវិទ្យុជាតិឡាវបានចាត់ទុកថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គលេខានិងជាប្រធានរដ្ឋឡាវមាន
អត្ថន័យដ៏សំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍ដើម្បីផល
ប្រយោជរួមនៃ ប្រទេសទាំង ២ ថែមទៀត។ ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ សុទ្ធតែវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព
ពិសេស កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ ទំនុកទុកចិត្តគ្នាទៅវិញទៅមក។ ទីភ្នាក់ងារសារព័ត៌មានជាតិឡាវបានដក់ស្រងពាក្យសំដីរបស់អគ្គលេខានិង
ជាប្រធានរដ្ឋឡាវដែលសង្កត់ធ្ងន់ថា៖ឆ្នាំសាមគ្គីភាពមត្តិភាពវៀតណាម-ឡាវ
និងបណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរី យ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនង
ការទូត លើកទី ៣០​ ទិវាចុះហេត្ថលេខាលើ សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិ
ការឡាវ-វៀតណាម វៀតណាម-ឡាវ មានអត្ថន័យដ៏ជ្រាលជ្រៅរួមចំណែកអប់រំ
ជំនាន់វ័យក្មេងនៃប្រទេសទាំង ២ ពង្រីកនិងពង្រីកទំនាក់ទំនងពិសេសកម្រ
មាននេះរវាងវៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ