បណ្ដាកំលាំងអ៊ីរ៉ាក់ដណ្តើមបានការត្រួតពិនិត្យតំបន់នគរដំបូងរបស់ទីក្រុង Tal Afar
(VOVWORLD) - នាថ្ងៃទី ២២ សីហា បណ្ដាកំលាំងអ៊ីរ៉ាក់ដណ្តើមបានសិទ្ធិត្រួតត្រា ទីប្រជុំជនដំបូងនៅទីក្រុង Tal Afar ពីបាតដៃរបស់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)។
បណ្ដាកំលាំងអ៊ីរ៉ាក់ដណ្តើមបានការត្រួតពិនិត្យតំបន់នគរដំបូងរបស់ទីក្រុង Tal Afar |
(VOVworld) – នាថ្ងៃទី ២២ សីហា បណ្ដាកំលាំងអ៊ីរ៉ាក់ដណ្តើមបានសិទ្ធិត្រួតត្រា ទីប្រជុំជនដំបូងនៅទីក្រុង Tal Afar ពីបាតដៃរបស់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ឧត្តមសេនីយ៍ទោ Abdul Amir Rasheed Yar Allah បញ្ជាការយុទ្ធ នាការយោធារំដោះទីក្រុង Tal Afar បានឲ្យដឹងថា៖ កំលាំងពិសេសប្រឆាំង ភេរវកម្មដែលអាមេរិកហ្វឹកហាត់បានឈានចូលតំបន់ al-Kifah ប៉ែកអាស៊ី-អាគ្នេយ៍នៃទីក្រុងនេះ។ ឧត្តមសេនីយ៍ត្រី Haider Fadhill នៃកំលាំងពិសេសអ៊ីរ៉ាក់ បានជូនដំណឹងជាមួយមជ្ឈដ្ឋានសារព័ត៌មានថា៖ បណ្ដាកំលាំងរដ្ឋាភិបាលមិនជួប ប្រទះជាមួយការប្រឆាំងណាមួយពី IS ឡើយ។ ឧត្តមសេនីយ៍ត្រី Haider Fadhill បានព្យាករណ៍ថា៖ ការប្រយុទ្ធនឹងកាន់តែសាហាវថែមទៀតក្នុងពេលដែល បណ្ដាទាហានរដ្ឋាភិបាលឈានចូលមជ្ឈមណ្ឌលទីក្រុងដែលមានជនស៊ីវិលជា ច្រើននាក់កំពុងជាប់គាំងនៅទីនេះ៕