បណ្ដាខេត្តនៅភាគកណ្ដាលវៀតណាមត្រៀមរៀបចំបង្កាប្រឆាំងនឹងខ្យល់ព្យុះ Nari

   

បណ្ដាខេត្តនៅភាគកណ្ដាលវៀតណាមត្រៀមរៀបចំបង្កាប្រឆាំងនឹងខ្យល់ព្យុះ Nari - ảnh 1
ខ្យល់ព្យុះ Nari

       (VOV)_នារសៀលថ្ងៃទី ១៣ តុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Hoang Trung Hai បានធ្វើអធិបតីភាព​សន្និសីទបន្ទាន់ Online រវាង គណះ កម្មាធិការបង្កា ទប់ទល់​ទឹកជំនន់និង​ខ្យល់​ព្យុះ​មជ្ឈឹម ជាមួយតំបន់ចំនួន១១ពីខេត្ត 
Thanh Hoa ដល់ខេត្ត Phu Yen ដើម្បីពិភាក្សាអំពីវិធានការទប់ទល់នឹងខ្យល់ព្យុះលេខ​
១១នេះ ​ដែលមានឈ្មោះ​អន្តរជាតិថា Nari ។  ឧបនាយករដ្ឋមន្ត្រី​ Hoang Trung Hai​ បានស្នើកងកម្លាំងកងទ័ពការពារព្រំដែន និងរដ្ឋអំណាច់គ្រប់ជាន់ថ្នាក់របស់ខេត្ត 
ទីក្រុងនានា ប្រមូលផ្តុំអំពាវនាវនាវាទូកវិលត្រឡប់មក​រកទី​សុវត្ថិភាព ប្តេជ្ញាចិត្តមិន
អនុញ្ញាត្តិ អោយប្រជាជននៅលើទូកនាវា…ល។         ក៏ក្នុងថ្ងៃនេះដែរ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានចាត់តាំង
ក្រុមការងារចំនួន២ចុះទៅបណ្ដាខេត្តនៅភាគកណ្ដាលវៀតណាមដើម្បីត្រួតពិនិត្យ
បឹង ទំនប់និងការងារត្រៀមរៀបចំបង្ការ ទប់ទល់នឹងខ្យល់ព្យុះ Nari៕

ប្រតិកម្មទៅវិញ

ផ្សេងៗ