បណ្ដាខេត្តនៅភាគខាងជើងវៀតណាមជំនះពុះពារលើផលវិបាកនៃទឹកជំនន់
|
បណ្ដាខេត្តនៅភាគខាងជើងវៀតណាមជំនះពុះពារលើផលវិបាកនៃទឹកជំនន់ (VOV) |
Vovworld-ខេត្ត Quang Ninh កំពុងបន្តបញ្ជាណែនាំស្ថាប័នដំបន់ធានាស្ថិរភាព
ជីវភាពរស់នៅនៅចំពោះមុខក៏ដូចជាយូរអង្វែងសំរាប់ប្រជាជនដំបន់ត្រូវខូចខាត
ដោយភ្លៀងទឹកជំនន់។ អំពីចរាចរ ដល់ម៉ោង៨ថ្ងៃទី៣សីហា បណ្ដាខ្សែផ្លូវជាតិនៅ
ដំបន់ខេត្ត Quang Ninh ជាសារវន្តបានធានា។ បណ្ដាសំណង់បឹងទំនប់បានធានា
សុវត្ថិភាពដោយកំរិតទឹកធម្មតា។ កំលាំងនគរបាលខេត្ត បញ្ជាការដ្ឋានយោធាខេត្ត
Quang Ninh និងកងពលលេខ១៤៧កងទ័ពជើងទឹកបានបញ្ជូនកម្មាភិបាលយុទ្ធជន
រថពាសដែកនិងសម្ភារៈជួយសង្គ្រោះចាំបាច់ដើម្បីជួយឧបត្ថម្ភស្រុក Ba Che ទប់
ទល់នឹងការលិចទឹកបាក់ស្រុតដីនិងជំលៀសប្រជាជន។ ការខូចខាតសរុបដែល
ភ្លៀងទឹកជំនន់បណ្ដាលឡើងនៅខេត្ត Quang Ninh រហូតមកដល់ឥឡូវនេះឡើងដល់ប្រមាណ២លាន២សែនលានដុង។
ក្នុងពេលជាមួយគ្នានោះ គណៈកម្មាធិការបញ្ជាបង្ការប្រឆាំងព្យុះទឹកជំនន់គ្រោះ
ធម្មជាតិនិងជួយសង្គ្រោះទីក្រុង Dien Bien បានទៅកាន់កន្លែងសំខាន់ត្រួតពិនិត្យ
ស្ថានភាពនិងបញ្ជាណែនាំដំបន់អនុវត្តវិធានការបង្ការទប់ទល់និងជួយឧបត្ថម្ភគ្រួសារ
ត្រូវលិចទឹកជំនះពុះពារលើផលវិបាក។ លោក Nguyen Duc Duyen អនុប្រធានគណៈ
កម្មាធិការប្រជាជនទីក្រុង Dien Bien Phu បានឲ្យដឹងថា៖
“ចំពោះការងារជំនះពុះពារនៅចំពោះមុខគឺប្រើប្រាស់មូលនិធិព្យុះទឹកជំនន់ជួយ
ឧបត្ថម្ភប្រជាជន ករណីត្រូវខូចខាតទ្រពសម្បត្តិ។ សំណាងគឺគ្មានការបាត់បង់ដល់
អាយុជីវិតប្រជាពលរដ្ឋឡើយ៕”