បណ្ដាតំបន់កុំមើលស្រាលដល់ខ្យល់ព្យុះ Bebinca

(VOVWORLD) - នាព្រឹកព្រលឹមថ្ងៃទី១៧ ខែសីហា ខ្យល់ព្យុះ Bebinca បានបក់បោកមកតំបន់ សមុទ្រពីខេត្ត Nam Dinh ដល់ខេត្ត Thanh Hoa នៃប្រទេសវៀតណាម ហើយចុះ ខ្សោយទៅជាសម្ពាធទាបត្រូពិចដែលបណ្ដាលឲ្យខ្យល់បក់ខ្លាំងនៅតំបន់ឆ្នេរសមុទ្រពីខេត្ត Thai Binh ដល់ខេត្ត Thanh Hoa។ ដល់យប់ថ្ងៃទី១៧ ខែសីហា មានភ្លៀងធ្លាក់ក្រោយពីខ្យល់ព្យុះដែលអាចបង្កឡើងទឹកជំនន់និងការបាក់ស្រុតដី។

វរសេនីយ៍ឯក Tran Duong Kien ប្រធានការិយាល័យជួយសង្គ្រោះនៃកងទ័ពការ ពារព្រំដែនវៀតណាមបានឲ្យដឹងថា រហូតមកដល់ពេលនេះ ទូកនាវាទាំងអស់ បានវិលត្រឡប់មកដីគោកវិញប្រកបដោយសុវត្ថិភាព ហើយគ្មានទូកនាវាណាដែល ត្រូវលិចលើសមុទ្រទេ។

តាមលោក Tran Xuan Dinh អនុប្រធាននាយកដ្ឋានដាំដុះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទឲ្យដឹងថា អាស្រ័យដោយម្ចាស់ការទប់ទល់នឹងខ្យល់ព្យុះ Bebinca បានជារហូតមកដល់ពេលនេះ មិនទាន់មានការខូចខាតគួរឲ្យកត់ សម្គាល់ណាទៅលើការធ្វើផលិតកម្មកសិកម្មនៅឡើយ។

ដោយរងឥទ្ធិពលនៃខ្យល់ព្យុះ Bebinca បណ្ដាខេត្ត Son La Hoa Binh Thanh Hoa និង Nghe An កំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ គណៈកម្មាធិការ មជ្ឈឹមទទួលបន្ទុកការបង្ការទប់ទល់នឹងគ្រោះធម្មជាតិបានសំណូមពរឲ្យតំបន់ទាំងនេះ ប្រមូលផ្ដុំកម្លាំងមនុស្សនិងមធ្យមបាយដើម្បីជំនះពុះពារលើផលវិបាលឲ្យបានឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ