បណ្ដាតំបន់ប្រមូលផ្តុំជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Dianmu
|
បណ្ដាតំបន់ប្រមូលផ្តុំជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Dianmu |
(VOV)_តាមគណៈកម្មាធិការបញ្ជាណែនាំ ជួយសង្គ្រោះ និងបង្ការទប់ទល់នឹង
គ្រោះធម្មជាតិខេត្ត Nghe An បានអោយដឹងថា៖គិតដល់ព្រឹកថ្ងៃទី២១សីហា ដោយរង
ឥទ្ធិពលពីខ្យល់ព្យុះ Dianmu ក្នុងខេត្តមានមនុស្សមួយនាក់ត្រូវស្លាប់ ផ្ទះ៦ខ្នង់ត្រូវបំផ្លិច
បំផ្លាញ និងម៉ាស៊ីនភ្លើងចំនួន១៥០គ្រឿងត្រូវខូចខាត។ ថ្នាក់ដឹកនាំខេត្តបានស្នើ
អោយប្រធានគណៈកម្មាធិការប្រជាជនគ្រប់ស្រុក ទីរួមខេត្តត្រូវប្រមូលផ្តុំកម្លាំង
មធ្យោបាយក្នុងតំបន់ ដើម្បីជួយឧបត្ថម្ភប្រជាជន រៀបចំការទៅសាកសួរសុខទុក្ខ
និងលើកទឹកចិត្តគ្រួសារមានសមាជិកស្លាប់ និងខូចខាតទ្រព្យសម្បត្តិដោយខ្យល់ព្យុះ
បណ្ដាលឡើង។
គិតដល់នារសៀលថ្ងៃទី២០ សីហា ខេត្ត Yen Bai មានផ្ទះ១៤ខ្នង់ត្រូវផ្តួលរលំ
គ្រួសារជាង១៥០០គ្រួ ត្រូវជំលៀសទៅតំបន់សុវត្ថិភាព។
ពីយប់ថ្ងៃទី១៨ដល់ថ្ងៃទី២០សីហា នៅខេត្ត Son la ខ្យល់ព្យុះបានបណ្ដាលអោយ
មនុស្សមួយនាក់ត្រូវស្លាប់ ២នាក់រងរបួស និងទ្រព្យសម្បត្តិត្រូវខូចខាតប្រមាណ៣២
ពាន់លានដុង។ ចំពោះស្ថានភាពនេះ គណៈកម្មាធិការបញ្ជាណែនាំបង្ការទប់ទល់នឹង
គ្រោះធម្មជាតិ និងស្វែងរកជួយសង្គ្រោះរបស់ខេត្ត Son La បានរៀបចំសកម្មភាពទប់
ទល់នឹងខ្យល់ព្យុះ ទៅសាកសួរសុខទុក្ខ និងជួយឧបត្ថម្ភគ្រួសាររងឥទ្ធិពលច្រើន៕