នារសៀលថ្ងៃទី ១៤ កក្កដា នៅទីក្រុងហាណូយ អគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបេទេសជប៉ុន Gemba Koichiro ដែលកំពុង ចូលរួមកិច្ចប្រជុំលើកទី ៤ គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម–ជប៉ុន។ ក្នុងការទទួលជួបសន្ទនា អគ្គលេខា Nguyen Phu Trong បានអះអាងនូវគោលមាគា៍និង
គោលនយោបាយមុនក៏ដូចជាក្រោយរបស់ បក្ស រដ្ឋនិងប្រជាជនវៀតណាម គឺជា យកចិត្តទុកដាក់និងមាន គោលបំណងបង្កើនអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ
ឲ្យកាន់តែស៊ីជំរៅជាមួយជប៉ុន ថែមទៀត។ អគ្គលេខា Nguyen Phu Trong បានស្នើថា៖
ប្រទេសទាំង ២ គួបផ្សំយ៉ាង ជិតស្និទរៀបចំល្អឆ្នាំមិត្តភាពវៀតណាម–ជប៉ុននាឆ្នាំ
២០១៣ ក្នុងឱកាសរំលឹកខួបអនុ ស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត
រវាងប្រទេសទាំង ២។ រដ្ឋមន្ត្រីការបរទេស ជប៉ុន Gemba Koichiro បានឲ្យដឹងថា៖ ប្រជាជននិងអង្គភាពអាជីវកម្មជប៉ុនសុទ្រតែចង់បំណងបង្កើនទំនាក់ទំនងជាមួយ
វៀតណាម និងស្នើថា៖ ភាគីទាំង ២ បង្កើនការផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ ទំនាក់
ទំនង វប្បធម៌ជាពិសេសគឺការអនុវត្តបណ្ដាគំរោងការណ៍ដែលត្រូវបានចុះហេត្ថលេខា
រវាងរដ្ឋាភិបាលទាំង២។
|
អគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបេទេសជប៉ុន Gemba Koichiro (Image: Vietnamplus+) |
ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការនិងការគួបផ្សំនៅវេទិការអន្តរជាតិនិងតំបន់។
នារសៀលថ្ងៃដ៏ដែល ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន Gemba Koichiro
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ ការចរចាររវាងរដ្ឋមន្ត្រីការបរទេសជប៉ុននិងរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏ដូចជា លទ្ធផលនៃសម័យប្រជុំលើកទី ៤ របស់គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម
–ជប៉ុន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើជប៉ុនបន្តជួយឧបត្ថម្ភ ODAឲ្យវៀត
ណាមដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសគឺហដ្ឋារចនាសម្ព័ន្ធ ថាមពល ។ល។
រីឯខ្លួនវិញ រដ្ឋមន្ត្រីកាបរទេសជប៉ុន Gemba Koichiro បានអះអាងថា៖ ទស្សនៈរបស់ជប៉ុន
គឺ ធានាសេរីភាពពាណិជ្ជកម្ម សន្តិសុខនិងសុវត្តិភាពនាវាចរណ៍នៅសមុទ្រខាងកើត
ដោះស្រាយបណ្ដាជំលោះតាមរយៈការចរចារសន្តិភាព ដោយឈរលើមូលដ្ឋានរបស់
ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.ប.ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ប្រតិបត្តិ
តាមស្មារតី DOC ដោយម៉ឹងម៉ាត់និងឈានទៅកសាងក្រុមប្រតិបត្តិនៃ បញ្ហានៅសមុទ្រ
ខាង កើត (COC)៕