បណ្ដានិស្សិតកម្ពុជានៅក្រុងហាណូយរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី
|
បណ្ដាសកម្មភាពទទួលបុណ្យចុលឆ្នាំថ្មី របស់និស្សិតខ្មែរ នៅទីក្រុងហាណូយ(VOV5) |
(VOVworld) -នាយប់ថ្ងៃទី១៣មេសា នៅមជ្ឈមណ្ឌលនិស្សិតបរទេស Bach Khoa
ទីក្រុងហាណូយ ក្រុមនិស្សិតកម្ពុជាបានរៀបចំបុណ្យចូលឆ្នាំថ្មីយ៉ាងមហោឡារឹក។
ចូលរួមពិធីរួមមានលោក Vu Mao អតីតសមាជិកមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានសមាគមន៍មិត្តភាពវៀតណាម-កម្ពុជា ដំណាងក្រសួងអប់រំ-បណ្ដុះ
បណ្ដាលសកលវិទ្យាល័យ Bach Khoa ហាណូយ អ្នកជួយឧបត្ថម្ភនិស្សិតកម្ពុជាក្រីក្រនិងនិស្សិតកម្ពុជា-ឡាវជាច្រើនកុះករ។ ក្រុមនិស្សិតកម្ពុជាបានសំដែងសិល្បះ ចំរៀងរបាំប្រពៃណីជាតិក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី ទោះបីទទួលបុណ្យចូលឆ្នាំថ្មី
នៅឆ្ងាយផ្ទះក្ដី ប៉ុន្តែឃើញថា ប្អូនៗនិស្សិតបានបង្កបបរិយាកាសសប្បាយរិករាយនិងកក់ក្ដៅដូចជាក្នុងស្រុកដែរ។សវុទ្ធីនិស្សិតកម្ពុជាដែលកំពុងរៀនឆ្នាំទ៤នៅមហាវិទ្យា
ល័យឱសថហាណូយបានឲ្យដឹងថា៖
“ប្អូនទៅរៀននៅវៀតណាម បាន 5 ឆ្នាំហើយ។ ឆ្នាំណា ខ្ញុំក៏ទទួលបុណ្យចូលឆ្នាំ
នៅទីនេះដែរ។ កម្មវិធីទទួលបុណ្យចូលឆ្នាំថ្មីនៅទីនេះ ក៏មានរាំផង និងច្រៀង
ផងដូចជា ទទួលបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសកម្ពុជាដែរ”។
ថ្លែងមតិនៅបិធីនេះ លោក Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម -កម្ពុជា បានអោយដឹងថា៖
“ខ្ញុំគិតថា នេះគឺជាសកម្មភាពមានអត្ថន័យណាស់។ បណ្ដានិស្សិតកម្ពុជាមករៀន
សូត្រនៅវៀតណាម បានសម្ដែងមនោសញ្ចេតនាដ៏ល្អប្រសើរ ។ ក្រោយនេះ បណ្ដានិស្សិតនេះនឹងជាបណ្ដាកម្មាភិបាលល្អ បណ្ដាសរសរស្នូលដ៏សំខាន់ ក្នុង
បុព្វហេតុកសាងប្រទេសកម្ពុជា និងពូនជ្រំអោយទំនាក់ទំនងមិត្តភាព
វៀតណាម-កម្ពុជា”។