បណ្ដាបេក្ខជនដែលប្រកួតប្រជែងក្នុងការបោះឆ្នោតអគ្គលេខាធិការ អ.ស.ប. ពិភាក្សាអំពីសមភាពភេទ
|
បណ្ដាបេក្ខជនដែលប្រកួតប្រជែងក្នុងការបោះឆ្នោតអគ្គលេខាធិការ អ.ស.ប. ពិភាក្សាអំពីសមភាពភេទ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ មេសា មហាសន្និបាត អ.ស.ប. នីតិកាលទី ៧០ បាន
បញ្ចាប់ថ្ងៃធ្វើការទី ២ នៃការសួរដេញដោលក្រៅផ្លូវការចំពោះបណ្ដាបេក្ខជន
ដេលកំពុងប្រកួតប្រជែងក្នុងការបោះឆ្នោតអគ្គលេខាធិការ អ.ស.ប. ដោយសង្កត់
ធ្ងន់ទៅលើបញ្ហាជំរុញសមភាពភេទក្នុងអង្គការនេះ។ បេក្ខជន Danilo Turk អតីត
ប្រធានធិបតី Slovenia បានផ្តើមឡើងគំនិតធានាបរិមាណបុរសនិងនារីស្មើគ្នា
នៅមជ្ឈដ្ឋានដឹកនាំនៃអង្គការនេះ។ ក្នុងពេលនោះ បេក្ខជន Vesna Pusic អតីត
រដ្ឋមន្ត្រីការបរទេស Croatia បានសង្កត់ធ្ងន់ទៅលើការជ្រើសរើសអ្នកមាន
សមត្ថភាពល្អបំផុតសំរាប់មជ្ឈដ្ឋានមន្ត្រីដឹកនាំ អ.ស.ប.។ បេក្ខជនមួយនាក់ទៀត
គឺ លោកស្រី Natalia Gherman អតីតឧបនាយករដ្ឋមន្ត្រី Moldova បានលើកច្បាស់
នូវបញ្ហាបង្កើតឱកាសសំរាប់នារីក្នុងការរួមចំណែកអភិវឌ្ឍន៍របស់ អ.ស.ប។
ការជំរុញសមភាពភេទគឺជាបញ្ហាក្តៅគគុកមួយក្នុងចំណោមបញ្ហានៃការសួរ
ដេញ ដោលបេក្ខជនគ្រប់រូបដើម្បីជ្រើសតាំងអ្នកបន្តវេនអគ្គលេខាធិការ
អ.ស.ប. លោក Ban Ki Moon ៕