បណ្ដាប្រទេសជាសមាជិក EU “បើកភ្លើងខៀវ” សម្រាប់ការ អនុវត្តកិច្ច​ព្រមព្រៀងក្រោយ Brexit

(VOVWORLD) - ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសហប្រតិបត្តិការ EU - អង់គ្លេស។
បណ្ដាប្រទេសជាសមាជិក EU “បើកភ្លើងខៀវ” សម្រាប់ការ អនុវត្តកិច្ច​ព្រមព្រៀងក្រោយ Brexit - ảnh 1ទង់សហភាពអ៊ឺរ៉ុបនិងទង់ជាតិអង់គ្លេស (រូបថត៖ AFP / VNA)

នៅថ្ងៃទី ២៨ ខែធ្នូ តំណាងមួយរូបនៃប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសប្រធានប្ដូរវេនសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា ប្រទេសជាសមាជិកចំនួន ២៧ នៃប្លុកនេះបាន “បើកភ្លើងខៀវ” សម្រាប់កិច្ចព្រមព្រៀងស្ដីពីទំនាក់ទំនងទ្វេភាគីជាមួយអង់គ្លេសសម័យកាលក្រោយ Brexit ដែលត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១។ កិច្ចប្រជុំរវាងបណ្ដាឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលបានអនុម័តលើកិច្ចព្រមព្រៀងក្នុងដំណើរការមួយដែលនឹងអនុវត្តន៍ចាប់ពីវេលាម៉ោង ១៥ ថ្ងៃទី ២៩ ខែធ្នូ  (ម៉ោង ៩ យប់ម៉ោងនៅវៀតណាម)។ ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសហប្រតិបត្តិការ EU - អង់គ្លេស។ ប្រការនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរបន្តផ្លាស់ប្តូរពាណិជ្ជកម្មក្រៅពន្ធជាបណ្តោះអាសន្នបន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីទីផ្សារអឺរ៉ុបចាប់ពីយប់ថ្ងៃទី ៣១ ខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ