បណ្ដាប្រទេសទ្វីបអឺរ៉ុបនៅមានការខ្វែងគំនិតក្នុងបញ្ហាជនអន្តោប្រវេសន៍
|
បណ្ដាប្រទេសទ្វីបអឺរ៉ុបនៅមានការខ្វែងគំនិតក្នុងបញ្ហាជនអន្តោប្រវេសន៍ (RT) |
Vovworld-មុននឹងសន្និសីទវិសាមញ្ញរដ្ឋមន្ត្រីក្រសួងយុត្តិធម៍និងមហាផ្ទៃនៃ
សហភាពអឺរ៉ុប (EU) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤កញ្ញានៅរដ្ឋធានី Brussels បែល
ហ្ស៊ីកសំដៅពិភាគ្សាលើផែនការបែងចែកកំរិតជនអន្តោប្រវេសន៍នៃបណ្ដាប្រទេស
សមាជិកនៃប្លុកនៅមានការខ្វែងគំនិត។ ប្រកាសជាមួយមជ្ឈអ្នកសារព័ត៌មាននា
ថ្ងៃទី១៣កញ្ញា អ្នកនាំពាក្យក្រសួងមហាផ្ទៃឡេតូនី Daiga Holma បានឲ្យដឹងថា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសនេះបានលុបចោលដំណើរទស្សនកិច្ចនៅក្រុង
Brussels ចូលរួមសន្និសីទពោលខាងលើដោយការខ្វែងគំនិតក្នុងប្រទេសអំពីការ
ទទួលជនអន្តោប្រវេសន៍។ រដ្ឋមន្ត្រីមហាផ្ទៃស្លូវ៉ាគី Robert Kaliak បានអះអាងថា រួម
ជាមួយសាធារណៈរដ្ឋឆែកប៉ូឡូញនិងហុងគ្រីស្លូវ៉ាគីបន្តប្រឆាំងជំទាស់គោលការណ៍
បែងចែកកំរិតជនអន្តោប្រវេសន៍ចាប់បង្ខំរបស់ប្រទេសសមាជិក EU៕