បណ្ដាប្រទេសបន្តខំប្រឹងប្រែងបញ្ចប់ជំលោះនៅ Gaza

(VOVworld) – នាថ្ងៃទី ១៦ វិច្ឆិកា បណ្ដាប្រទេសបន្តខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តរបស់ខ្លួន ដើម្បីបញ្ចប់ជំលោះរវាងអ៊ីស្រាអែលនិងចលនាជនប្រដាប់
អាវុធឥស្លាមនានានៅ Gaza។ ក្នុងការចរចារតាមទូរសព្ទរវាង ប្រធានាធិបតីរុស្សី
Vladimir Putin និង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រធានាធិបតី
រុស្សីបានអំពាវនាវរាល់ភាគីទាក់ទងរាំងខ្ទប់និងស្វែងរកការដោះស្រាយសំរាប់ស
ភាពការណ៍នាបច្ចុប្បន្ន។ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Mark
Toner បានឲ្យដឹងថា៖ អាមេរិកកំពុងដាស់តឿន អ៊េហ្ស៊ីប ប្រើប្រាស់ការជះឥទ្ធិពល
របស់ខ្លួនក្នុងតំបន់ ដើម្បីធូស្រាលភាពតានតឹង នៅ Gaza។​ ប្រធានាធិបតីបារាំង
 Francois Hollande បានចាប់ផ្តើមការបិភាក្សរ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
និងបណ្ដាថ្នាក់ដឹកនាំផ្សេងៗទៀត ដើម្បី ទប់ស្គាត់អំពើហឹង្សារ ដែលកំពុងឡើង
ចណ្តើរនៅទីនេះ៕

បណ្ដាប្រទេសបន្តខំប្រឹងប្រែងបញ្ចប់ជំលោះនៅ Gaza - ảnh 1
បណ្ដាប្រទេសបន្តខំប្រឹងប្រែងអស់ពី កំលាំងកាយចិត្តរបស់ខ្លួន ដើម្បីបញ្ចប់ជំលោះរវាងអ៊ីស្រាអែលនិងចលនា ជនប្រដាប់អាវុធឥស្លាមនានានៅ Gaza។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ