បណ្ដាប្រទេសសង្កត់ធ្ងន់ទៅលើសន្តិវិធីសំរាប់បញ្ហា ស.ប.ប.ក.

(VOVWORLD) - នាថ្ងៃទី ១៩ កញ្ញា ប្រតិកម្មចំពោះមុខការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីលទ្ធភាព «ប្រល័យកូរ៉េខាងជើងទាំងស្រុង» ប្រសិនបើ ព្យុងយ៉ាងមិនបញ្ចប់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ខ្លួន។ 
បណ្ដាប្រទេសសង្កត់ធ្ងន់ទៅលើសន្តិវិធីសំរាប់បញ្ហា ស.ប.ប.ក.  - ảnh 1 បណ្ដាប្រទេសសង្កត់ធ្ងន់ទៅលើសន្តិវិធីសំរាប់បញ្ហា ស.ប.ប.ក. 

(VOVworld) – នាថ្ងៃទី ១៩ កញ្ញា ប្រតិកម្មចំពោះមុខការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីលទ្ធភាព «ប្រល័យកូរ៉េខាងជើងទាំងស្រុង» ប្រសិនបើ ព្យុងយ៉ាងមិនបញ្ចប់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ខ្លួន។ នាថ្ងៃដដែល ថ្នាក់ដឹកនាំជួរមុខជាច្រើននាក់លើពិភពលោកបានសង្កត់ធ្ងន់ទៅលើការខំប្រឹងប្រែងដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី។ នៅសន្និសីទកាសែតបន្ទាប់ពីបទសន្ទរ កាថានៅមហាសន្និបាតក្រុមប្រឹក្សា អ.ស.ប. ប្រធានាធិបតីបារាំង លោក Emmanuel Marcon បានសង្កត់ធ្ងន់ទៀតថា៖ បទដាក់ទណ្ឌកម្មគឺជាវិធានការតែមួយគត់សំរាប់ បញ្ហានៅកូរ៉េខាងជើង។ តាមលោកថា៖ ដើម្បីវិធានការនេះនាំមកនូវប្រសិទ្ធភាព គប្បី មានគោលនយោបាយម្ចាស់ការរបស់រុស្ស៊ីនិងចិន។ នាថ្ងៃដដែល ប្រតិកម្មចំពោះពាក្យ សំដីរបស់ប្រធានាធិបតីអាមរិក អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ក៏បាន គាំទ្រទស្សនៈថា៖ ដំណោះស្រាយតែមួយគត់សំរាប់បញ្ហាកូរ៉េខាងជើងគឺ «សន្តិភាពនិង ការទូត»៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ