|
បណ្ដាប្រទេសស៊ើបអង្កេតមូលហេតុបាត់ខ្លួនរបស់យន្តហោះម៉ាឡេស៊ី(រូបថតៈ vov.vn) |
(VOV)_ស្ថាប័នស៊ើបអង្កេតអាមេរិក (FBI) បានបញ្ជូនភ្នាក់ងារនិងអ្នកជំនាញការ
មកជួយធ្វើការស៊ើបអង្កេត ការបាត់ខ្លួនរបស់យន្តហោះម៉ាឡេស៊ីមួយ។ ថ្លែងមតិចំ
ពោះមជ្ឈដ្ឋានអ្នកសារព័ត៍មាន មន្ត្រីអាមេរិកមួយរូបដែលមិនបញ្ជេញឈ្មោះ
បានអោយដឹងថា៖បណ្ដាអ្នកភ្នាក់ងារបានមានវត្តមាននៅស្ថានទូតអាមេរិកប្រចាំ
នៅទីក្រុង Kuala Lumpur ហើយ ដើម្បីច្បាមជាប់សភាពការណ៍។ ក្នុងពេលនោះ
រដ្ឋមន្ត្រីក្រសួងការគមនាគមន៍និងដឹកជញ្ជូនម៉ាឡេស៊ី Hishammuddin Hussein បាន
អោយដឹងថា៖ប្រទេសនេះកំពុងស៊ើបអង្កេតបណ្ដាញភេរវកម្ម ក្នុងការបាត់ខ្លួននៃ
យន្តហោះ MH370 នេះ ប៉ុន្តែមិនទាន់កំណត់ច្បាស់អំពីសញ្ញាថាជាការវាយប្រហារភេរវកម្មដែរឬទេ។ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានអោយដឹងថា៖ នឹងបង្កើតមជ្ឈមណ្ឌលបញ្ជាណែនាំមួយប្រចាំនៅ Koto Baru របស់ម៉ាឡេស៊ី ឬនៅទីក្រុង
ហូជីមិញរបស់វៀតណាម បន្ទាប់ពីពេលកំណត់បានទីកន្លែងដែលយន្តហោះនេះ
បាត់ខ្លួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានផ្ញើសេច
ក្ដីរំលែកទុក្ខ ចំពោះគ្រួសារបណ្ដាអ្នកដំណើរនិងអ្នកបើកបរលើយន្តហោះ MH 370 របស់ម៉ាឡេស៊ីដែរ៕