បណ្ដាប្រទេសអាមេរិកឡាទិកប្រតិកម្មយ៉ាងខ្លាំងជុំវិញរឿងហេតុ Edward Snowden
|
ភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងបណ្ដាប្រទេសអាមេរិកឡាទិនជុំវិញរឿងហេតុរបស់ Edward Snowden បានកើនឡើងថែមទៀត (Image: Vietnamplus) |
(VOVworld) – ភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងបណ្ដាប្រទេសអាមេរិកឡាទិនជុំវិញរឿងហេតុរបស់ Edward Snowden បានកើនឡើងថែមទៀត ក្នុងពេល ប្រេស៊ីលនិងគុយបាសុទ្ធតែប្រឆាំងជំទាស់កម្មវិធីចារកម្មរបស់អាមេរិក ព្រមទាំងគាំទ្រ ការផ្តល់បែបបទជនភៀសខ្លួនសំរាប់អតីតបុគ្គលិករបស់ទីភ្នាក់ងារចារកម្មកណ្ដាល
អាមេរិក (CIA) នេះ។ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Antonio Patriota បានអះ
អាងថា៖ រដ្ឋាភិបាលប្រេស៊ីលព្រួយបារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះព័ត៌មានថា៖ចារកម្ម
អាមេរិកធ្វើតាមដានប្រជាពលរដ្ឋរបស់ប្រទេសនេះតាមរយៈខ្សែទូរសព្ទនិងបណ្ដាញ
Internet។ ក្រសួងការបរទេសប្រេស៊ីលបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ
ប្រេស៊ីល លោក Thomas Shannon ពន្យល់ឲ្យច្បាស់លាស់ព័ត៌មានពោលខាងលើ។
នាថ្ងៃ ដ៏ដែល ប្រធានគុយបា លោក Raul Castro បានចាត់ទុកថា៖ ការទម្លាយព័ត៌មាន
សម្ងាត់របស់ Snowden បានជួយឲ្យសាធារណៈមតិអន្តរជាតិដឹងច្បាស់អំពីកម្មវិធី
ចារកម្មនេះរបស់អាមេរិក។ ប៉ុន្តែ ប្រធាន Castro មិនទាន់លើកច្បាស់អំពីទស្សនៈរបស់ គុយបាក្នុងការផ្តល់បែបបទជនភៀសខ្លួនសំរាប់ Snowden ដែរឬទេ។ គិត់ដល់មកពេល
នេះ នៅមាន Venezuela Bolivia Nicaragoa បានប្រកាសថា៖ គេត្រៀមខ្លួនជាស្រេចផ្តល់
បែបបទជនភៀសខ្លួនមុសន្សធម៌តែប៉ុណ្ណោះ៕