បណ្ដាពិធីបុណ្យដើមនិទាឃរដូវឆ្នាំ២០១៣បានប្រព្រឹត្តទៅយ៉ាងផុលផុស
(VOV)_នាប្រឹកថ្ងៃទី ១៦ កុម្ភះ នៅឃុំ Doi Son ស្រុក Duy Tien គណះ កម្មា ធិការ ប្រជាជនខេត្ត Ha Nam (ភាគខាងជើងវៀតណាម) បានរៀបចំពិធីបុណ្យ Tich Dien –
Doi Son នេះគឺជាពិធីបុណ្យប្រពៃណីចុះស្រែភ្ជួរដី បួងសួងសូមអោយឆ្នាំមួយមាន អាកាសធាតុអំណោយផល។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអញ្ជើញចូលរួម និងអូធធុប រួមជាមួយប្រជាជនក្នុងតំបន់ជាច្រើនកុះករ។ ថ្លែង មតិនៅទីនេះ លោក Tran Xuan Loc លេខា គណះកម្មាធិការបក្ស ខេត្ត Ha Nam បាន
អោយដឹងថា÷
“ ពិធីបុណ្យ Tich Dien – Doi Son បានក្លាយទៅជាចំណុចវប្បធម៌លេចធ្លោ នា
ដើមឆ្នាំ របស់ជនគ្រប់រូប។ នេះគឺជាពិធីបុណ្យមួយពោពេញទៅដោយអត្ថន័យប្រវត្តិ
សាស្ត្រនិងទំនើប។ ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ តាមរយះពិធីបុណ្យដើមនិទាឃ រដូវនេះ ប្រជាកសិករខេត្ត Ha Nam សោមនស្សរីករាយដាំដុះ អនុវត្តវិទ្យាសាស្ត្រ
បច្ចេក វិទ្យា អភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងដាំដុះ និងចិញ្ឆឹមសត្វ។ ពិសេសគឺកម្មវិធី
កសាង ជនបទថ្មី បានក្លាយទៅជាចលនាទូលាយ ដែលទាក់ទាញគ្រប់កម្លាំង រួម
ដៃកសាង។”
|
កពិធីបុណ្យ វត្ត Huong ឆ្នាំ ២០១៣
(រូបថតInternet) |
នាថ្ងៃទី ១៥ កុម្ភះ ( គឺថ្ងៃទី ៦ ខែទី១ គិតតាមច័ន្ទគតិ) ភ្ញៀវទេសចរណ៍ ឧបាសក
ឧបាសិកាពុទ្ធសាសនារាប់ហ្មឹននាក់បានមកដល់ស្រុក My Duc (ជាយទីក្រុងហាណូយ) ក្នុងឱកាស បើកពិធីបុណ្យ វត្ត Huong ឆ្នាំ ២០១៣ដោយមានប្រធានបទគឺ÷ ភាពល្អ
ស្អាត ប្រពៃណីរបស់វប្បធម៌វៀតណាម។ ពិធីបុណ្យ វត្ត Huong ឆ្នាំនេះ ត្រូវបានចាត់
ទុក ជាពិធីបុណ្យ១ ក្នុងចំណោមពិធីបុណ្យស្នូលចំនួន ៦ របស់ប្រទេសជាតិ និងជា
ពិធីបុណ្យចាប់ផ្តើមអោយបណ្ដាសកម្មភាពនៃឆ្នាំ ទេសចរណ៍ជាតិ តំបន់វាលទំនាប
ទន្លេ Hong – Hai Phong។ លោក Nguyen Van Hau អនុប្រធានគណះកម្មាធិការប្រជា
ជន ស្រុក My Duc និងជាប្រធានគណះចាត់តាំងពិធីបុណ្យវត្ត Huong ឆ្នាំ ២០១៣នេះ បានអោយដឹងថា÷
“ អំពីការងារបរិស្ថាន យើងខ្ញុំបានជួសជុលនិងបើកដាក់អោយដំណើរការឡរ
ដុតសំរាម។ ឆ្នាំនេះ យើងខ្ញុំក៏បានរៀបចំក្រុមចម្រុះត្រួតពិនិត្យ ដែលក្នុងនោះមាន ÷ប៉ូលីស្តបរិស្ថានរបស់នគរបាលទីក្រុងហាណូយ និងមជ្ឈមណ្ឌលសុខាភិបាល បង្ការរោគ ទីក្រុងផងដែរ។”
នាថ្ងៃនេះដែរ នៅទីក្រុង Quang Ngai សម្ព័ន្ធសមាគមយុវជនវៀតណាម នៃទី
ក្រុង Quang Ngai បានរៀបចំកម្មវិធី ÷ ពិធីបុណ្យ និទាឃរដូវ ២០១៣ បានទាក់ទាញ
មិត្តវ័យ ក្មេងជាច្រើនកុះករចូលរួម៕