បណ្ដាភាគីនៅម៉ាលីសន្យាបន្តចរចារ
|
បណ្ដាភាគីនៅម៉ាលីសន្យាបន្តចរចារ (AFP) |
Vovworld-នាថ្ងៃទី២៧វិច្ឆិកា វង់ចរចារទី៣នៅរដ្ឋធានី Algiers របស់ Algeria
សំដៅដោះស្រាយវិបត្តិនៅម៉ាលីបានបញ្ចប់ដោយមិនទទួលបានកិច្ចព្រមព្រៀង
ណាមួយឡើយ។ ប៉ុន្តែបណ្ដាភាគីចូលរួមការសន្ទនាបានស្វាគមន៍ចំពោះវឌ្ឍន
ភាពសកម្មនៃវង់ចរចារថ្មីៗបំផុតនិងសន្យាបន្តដំណើរការនេះសំដៅទទួលបាន
កិច្ចព្រមព្រៀងសន្តិភាពមួយដ៏ចីរភាពនិងលើគ្រប់វិស័យ។
សេចក្តីប្រកាសសារព័ត៌មានបន្ទាប់ពីបញ្ចប់វង់ចរចារលើកទី៣រវាងរដ្ឋាភិបាល
ម៉ាលីនិងក្រុមជនប៉ះបោរដោយជន Tuareg នាំមុខបានឲ្យដឹងថា ក្រុមអ្នកកណ្ដាល
សម្រុះសម្រួលបានអំពាវនាវបណ្ដាភាគីឲ្យមានទំនុកទុកចិត្តទៅលើដំណើរការ
ចរចារ ទន្ទឹមនឹងនោះគោរពកិច្ចសន្យាចំពោះកិច្ចព្រមព្រៀងឈប់បាញ់នៅមាន
សុពលភាព។ ការទទួលបានកិច្ចព្រមព្រៀងនេះមិនត្រឹមតែជួយបង្កើតឡើងវិញ
សន្តិភាពនៅភាគខាងជើងម៉ាលីប៉ុណ្ណោះទេថែមទាំងរួមចំណែកសកម្មបង្កលក្ខណៈ
សំរាប់ការតស៊ូប្រឆាំងលិទ្ធិភេរវកម្មនិងបទល្មើសឆ្លងដែនប្រកបដោយប្រសិទ្ធភាព៕