បណ្ដាភាគីនៅលីប៊ីចាប់ផ្តើមការចរចារឡើងវិញ
|
បណ្ដាភាគីនៅលីប៊ីចាប់ផ្តើមការចរចារឡើងវិញ (Image: VNA) |
(VOVworld) – វង់ចរចារលើកទី ២ រវាងភាគីនានាក្នុងជំលោះនៅលីប៊ីបាន
ប្រព្រឹត្តទៅនៅរដ្ឋធានី Algeir របស់អាលហ្សេរី នាថ្ងៃទី ១៣ មេសា សំដៅ
ស្វែងរកកិច្ចព្រមព្រៀងនយោបាយដោះស្រាយជំលោះដែលអូសបន្លាយ
ក្នុងរយៈពេល ៤ ឆ្នាំ នៅប្រទេសអាហ្វ្រិកខាងជើងនេះ។ ការសន្ទនាត្រូវបាន
រៀបចំឡើងសំដៅជំរុញបណ្ដាភាគីនៅលីប៊ីឆ្ពោះទៅវិធានការបង្កើតរដ្ឋាភិបាល
សាមគ្គីភាពជាតិមួយដែលនឹង ដឹកនាំប្រទេសនេះក្នុងដំណាក់កាលផ្ទេរប្តូរនិង
រក្សារសន្តិសុខ។ ក្នុងការសន្ទនា បេសកម្មពិសេសនៃ អ.ស.ប. ប្រចាំនៅលីប៊ី
(UNSMIL) លោក Bernardio Leon បានអះអាងថា៖ វិធានការនយោបាយគឺជា
ដំណោះស្រាយតែមួយគត់ដែលជួយលីប៊ី រួចផុតពីជំលោះស្តារសន្តិភាពឡើង
វិញនិងស្ថិរភាពប្រទេសជាតិ។ ក៏ក្នុងឱកាសនេះដែរ លោក Leon បានអំពាវនាវឲ្យ
ភាគីនានានៅលីប៊ីចូលរួមដំណើការសន្តិភាពដែល អ.ស.ប. និងអាលហ្សេរីគាំពារ៕