បណ្ដាភាគីនៅស៊ូដង់ឯកភាពអំពីដំណើរការបញ្ចប់ជំលោះនៅតំបន់ Darfur
(VOVWORLD) - នាថ្ងៃទី ២៨ ធ្នូ តំណាងរដ្ឋាភិបាលស៊ូដង់និងក្រុមឧទ្ទាមចំនួន ៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណើរការបញ្ចប់ជំលោះនៅតំបន់ Darfur។
បណ្ដាភាគីនៅស៊ូដង់ឯកភាពអំពីដំណើរការបញ្ចប់ជំលោះនៅតំបន់ Darfur (VNA) |
(VOVworld) – នាថ្ងៃទី ២៨ ធ្នូ តំណាងរដ្ឋាភិបាលស៊ូដង់និងក្រុមឧទ្ទាមចំនួន ៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណើរការបញ្ចប់ជំលោះនៅតំបន់ Darfur។ កិច្ចព្រមព្រៀងដូចដែលបានពោលខាងលើនាំចេញបញ្ហាស្រដៀងគ្នាដែលភាគីនានានឹងត្រូវពិភាក្សាក្នុងការចរចាថ្មីបំផុតនៅទីក្រុង Juba។ ភាគីនានាបានសន្យាបញ្ចប់រាល់បញ្ហានៅតំបន់ Darfur ហើយធានាស្តារសន្តិភាពនិងស្ថេរភាពឡើងវិញ មិនត្រឹមតែនៅតំបន់នេះ ប៉ុណ្ណោះទេ ថែមទាំង ក្នុងទូទាំងប្រទេស ទៀតផង។ កិច្ចព្រមព្រៀងនេះបានលើកឡើងយ៉ាងច្បាស់ថា៖ គប្បីដោះស្រាយមូលហេតុនៃជំលោះបណ្តាលឡើង វិលត្រឡប់ជនភៀសខ្លួនមកប្រទេសវិញនិងការតាំងទីលំនៅថ្មីសំរាប់ជនភៀសខ្លួនក្នុងប្រទេស ព្រមទាំងបញ្ហាចែករំលែកអំណាចនិងទទួលបណ្ដាជនប្រដាប់អាវុធចូលក្នុងកងកំលាំងកងទ័ពជាតិ ផងដែរ៕