បណ្ដាភាគីឯកភាពជំរុញដំណើរការចរចានុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - បញ្ចប់ជំនួប ចរចានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Mikhail Ulyanov បានបង្ហោះសារតាមបណ្ដាញ Twitter ថា “ភាគីចូលរួមទាំងអស់ បានឯកភាពលើភាព ចាំបាច់នៃការជំរុញដំណើរការចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់”។ 
បណ្ដាភាគីឯកភាពជំរុញដំណើរការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1តំណាងបណ្ដាភាគីពាក់ព័ន្ធចូលរួមជំនួបចរចាអំពីការសង្គ្រោះ JCPOA នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)
នាថ្ងៃទី៧ ខែឧសភា បណ្ដាភាគីពាក់ព័ន្ធដែល ចូលរួមកិច្ចចរចា សង្គ្រោះកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) បានបន្តកិច្ចចរចា នៅរដ្ឋធានីវីយ៉ែន ប្រទេសអូទ្រីស។ នេះជាវគ្គ ចរចាទី៤ ដែលត្រូវបានធ្វើឡើងចាប់តាំងពីដើមខែមេសាកន្លងមក សំដៅសង្គ្រោះកិច្ច ព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ដែលត្រូវបានអ៊ីរ៉ង់និងប្រទេសមហាអំណាច ពិភពលោកនានាចុះហត្ថលេខាកាលពីឆ្នាំ២០១៥។
ភាគីនៅសល់ក្នុង JCPOA រួមមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់និងរុស្ស៊ី រួម ជាមួយអ៊ីរ៉ង់ បានដំណើរការចរចានៅសណ្ឋាគារមួយនៅទីក្រុងវីយ៉ែន។ បញ្ចប់ជំនួប ចរចានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Mikhail Ulyanov បានបង្ហោះសារតាមបណ្ដាញ Twitter ថា “ភាគីចូលរួមទាំងអស់ បានឯកភាពលើភាព ចាំបាច់នៃការជំរុញដំណើរការចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់”។ ចំណែកឯ អនុរដ្ឋមន្រ្តីការ បរទេសអ៊ីរ៉ង់ លោក Abbas Araghchi ឲ្យដឹងថា ក្នុងជំនួបនេះ បណ្ដាភាគីបានក្រើន រំលឹកនូវការសន្យាអំពីការខិតខំប្រឹងប្រែងសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងអនាគតខ្លី ហើយនឹងបន្តពិភាក្សាគ្នាដើម្បីឆ្ពោះទៅរកគោលដៅនេះផងដែរ។ បើតាមលោកថា អាមេរិកបានបង្ហាញភាពត្រៀមខ្លួនជាស្រេចលុបចោលបទដាក់ទណ្ឌកម្មមួយចំនួនទៅលើអ៊ីរ៉ង់ ប៉ុន្តែភាគីអ៊ីរ៉ង់បែរជាចង់បានច្រើនជាងនេះទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ