បណ្ដាមូលដ្ឋានបង្កើនការជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi

(VOVWORLD) - ដោយសារតែផលប៉ះពាល់នៃព្យុះទីហ្វុង Yagi ភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងពេញ មួយថ្ងៃទី ៩ ខែកញ្ញា និងព្រឹកថ្ងៃទី ១០ កញ្ញា នៅតាមមូលដ្ឋានជាច្រើននៅតំបន់ភាគ ខាងជើងប្រទេសវៀតណាម ធ្វើឱ្យកម្ពស់ទឹកទន្លេកើនឡើង ហើយទឹកជំនន់ និង ការបាក់ស្រុតដីធ្ងន់ធ្ងរជាច្រើនករណីបានកើតឡើងផងដែរ។ 

បណ្ដាមូលដ្ឋានបង្កើនការជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi - ảnh 1កម្លាំងជួយសង្គ្រោះចុះទៅដល់កន្លែងកើតហេតុបាក់ដីលើផ្ទះប្រជាពលរដ្ឋមួយខ្នងនៅភូមិ At Thuong ឃុំ Minh Xuan ស្រុក Luc Yen ខេត្ត Yen Bai នៅព្រឹកថ្ងៃទី១០ ខែកញ្ញា។
(រូបថត៖ TTLY/VOV)
តាមការធ្វើស្ថិតិគិតត្រឹមយប់ថ្ងៃទី៩ ខែកញ្ញា ព្យុះទីហ្វុង Yagi និងផលប៉ះពាល់បន្ទាប់ពីព្យុះនេះ បានបណ្ដាល ឱ្យមនុស្ស ៩៦ នាក់ស្លាប់ បាត់ខ្លួន រាប់រយនាក់ផ្សេងទៀតរងរបួស និងបានបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំ ដើមឈើ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានជា ច្រើនក្នុងប្រទេសវៀតណាម។ ទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានថ្ងៃកន្លងមកនេះនៅខេត្ត Lao Cai បាន បណ្តាលឱ្យផ្ទះជាង ១២០០ ខ្នង ត្រូវលិចលង់ បាក់ស្រុត ឬគួចទៅឆ្ងាយ; ឃុំចំនួន ១២៩ កន្លែង បានដាច់ភ្លើង។ កម្លាំងនគរបាល កងទ័ព និងកម្លាំងជួយសង្គ្រោះប្រចាំ ស្រុក បន្តកៀរគរមធ្យោបាយ ដើម្បីពិនិត្យ និងស្វែងរកជាបន្ទាន់ប្រជាពលរដ្ឋដែល នៅតែជាប់គាំងនៅក្នុងផ្ទះលិចទឹក ហើយនាំទៅកន្លែងមានសុវត្ថិភាព។ លោក Trinh Xuan Truong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lao Cai បានឲ្យដឹងថា៖
“ខេត្តបានកៀរគរប្រព័ន្ធនយោបាយទាំងមូល ជាពិសេសប្រជាពលរដ្ឋ កងទ័ព កងការពារព្រំដែន នគរបាល ... ប្រមូលផ្ដុំធនធានទាំងអស់ដើម្បីជួយសង្គ្រោះនិង ជំនះពុះពារលើទូទាំងខេត្ត។ យើងខ្ញុំផ្តោតលើការផ្លាស់ទីគ្រួសារដែលអាចរងផល ប៉ះពាល់; បន្តថែទាំជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ដែលត្រូវទឹកជន់លិច។ ផ្តោតលើការជំនះពុះពារលើបញ្ហាតាមផ្លូវខេត្ត និងផ្លូវជាតិ; ប្រព័ន្ធអគ្គីសនី និងធានាការទំនាក់ទំនង។ យើងខ្ញុំខិតខំប្រឹងប្រែងធានានូវហេដ្ឋារចនាសម្ព័ន្ធ និងធានាលក្ខខណ្ឌជីវភាពប្រចាំថ្ងៃសម្រាប់ប្រជាជន”។
បណ្ដាមូលដ្ឋានបង្កើនការជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi - ảnh 2បណ្ដាកងកម្លាំងនាំប្រជាជននៅក្នុងក្រុមលំនៅដ្ឋាន Dong Tam សង្កាត់ Dong Bam (ទីក្រុង Thai Nguyen) ចេញពីតំបន់លិចលង់។ (ប្រភព៖ កាសែត Thai Nguyen)
នៅខេត្ត Dien Bien ភ្លៀងធ្លាក់ខ្លាំងក៏បានបណ្ដាលឲ្យផ្ទះជាង ១០០ ខ្នងរងការ ខូចខាត ប្រជាជនរាប់រយនាក់ត្រូវតែជម្លៀស និងផ្លាស់ទីទ្រព្យសម្បត្តិ។ ខេត្ត Thai Nguyen និង Bac Giang ក៏កំពុងមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់លើវិសាលភាពដ៏ ធំទូលាយផងដែរ។ នៅខេត្ត Yen Bai អាជ្ញាធរមូលដ្ឋាននៅតែកំពុងស្វែងរកគ្រប់ ដំណោះស្រាយដើម្បីខិតជិត និងជួយឧបត្ថម្ភប្រជាជន។ លោក Tran Huy Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Yen Bai បានឲ្យដឹងថា៖
“បច្ចុប្បន្ន Yen Bai នៅតែមានភ្លៀងធ្លាក់ខ្លាំង។ យើងខ្ញុំបានរៀបចំការជួយ សង្គ្រោះប្រជាពលរដ្ឋដែលផ្ទះរងការលិចលង់ដល់ដំបូល ដើម្បីនាំប្រជាពលរដ្ឋទៅកាន់ កន្លែងមានសុវត្ថិភាព។ ទាក់ទងនឹងស្បៀងអាហារ យើងខ្ញុំធានាបាននូវអាហារបន្ទាន់ ដូចជា៖ មី នំបុ័ង... បច្ចុប្បន្ននេះ ដាច់ភ្លើងនិងទឹកអស់ហើយ ដូច្នេះវាពិតជាលំបាកខ្លាំង ណាស់ ប៉ុន្តែស្បៀងអាហារក្នុងទីក្រុងនៅតែគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់ប្រជាពល រដ្ឋក្នុងរយៈពេល ពី ១ ដល់ ២ ថ្ងៃបន្ទាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ