បណ្ដាមូលដ្ឋានបង្ការទប់ទល់នឹងខ្យល់ព្យុះ Tembin ជាបន្ទាន់

(VOVWORLD) -នាយប់ថ្ងៃទី ២៥ ធ្នូ ខ្យល់ព្យុះ Tembin បានបកបោកនៅតំបន់ឆ្នេរសមុទ្រខេត្ត Ba Ria-Vung Tau ដល់ខេត្ត Ca  Mau។ នេះគឺជាខ្យល់ព្យុះគ្រោះថ្នាក់ខ្លាំងដោយមានកម្លាំងខ្យល់ជាង ១០០ គីឡូម៉ែត្រ/ម៉ោង។ 
បណ្ដាមូលដ្ឋានបង្ការទប់ទល់នឹងខ្យល់ព្យុះ Tembin ជាបន្ទាន់ - ảnh 1បណ្ដាមូលដ្ឋានបង្ការទប់ទល់នឹងខ្យល់ព្យុះ Tembin ជាបន្ទាន់ 

នាយប់ថ្ងៃទី ២៥ ធ្នូ ខ្យល់ព្យុះ Tembin បានបកបោកនៅតំបន់ឆ្នេរសមុទ្រខេត្ត Ba Ria-Vung Tau ដល់ខេត្ត Ca  Mau។ នេះគឺជាខ្យល់ព្យុះគ្រោះថ្នាក់ខ្លាំងដោយមានកម្លាំងខ្យល់ជាង ១០០ គីឡូម៉ែត្រ/ម៉ោង។ មូលដ្ឋានភាគច្រើននៅក្នុងតំបន់ដែលមានខ្យល់ព្យុះបកបោកនោះបានអំពាវនាវឲ្យទូក នាវាទៅកន្លែងមានសុវត្ថិភាព និងជំលៀសប្រជាពលរដ្ឋចេញពីតំបន់មានគ្រោះថ្នាក់។

លោកស្រី Mai Thi The នៅភូមិទី ៤ ឃុំ Binh Thoi ស្រុក Binh Dai ខេត្ត Ben Tre បានឲ្យដឹងថា៖

“នៅពេលដឹងថាមានខ្យល់ព្រះនោះ ខ្ញុំព្រួយបារម្មណ៍ណាស់ ហើយត្រៀមរៀបចំយ៉ាងហ្មត់ចត់ដើម្បីទប់ទល់នឹងខ្យល់ព្យុះ ដូចជាទិញមី មួកសុវត្ថិភាព និងអាវភ្លៀង”។

នាយប់ថ្ងៃទី ២៤ ធ្នូ កិច្ចការជំលៀសប្រជាពលរដ្ឋដល់តំបន់មានសុវត្ថិភាពបានដំណើរការ។ នៅ តំបន់ទីប្រជុំជន Con Dao ស្ថានភាពជំលៀសប្រជាពលរដ្ឋបានប្រព្រឹត្តិទៅទៅយ៉ាងបន្ទាន់។ លោកស្រី Dang Thi Le Hong នៅតំបន់ទីប្រជុំជនលេខ ៣ បានឲ្យដឹងថា៖

“កម្មភិបាលមួយចំនួនបានមកផ្ទះខ្ញុំ ហើយជំលៀសខ្ញុំទៅកន្លែងមានសុវត្ថភាពដើម្បីធានាសុវត្ថិភាពនៅពេលខ្យល់ព្យុះបក់បោក”។

នាល្ងាចថ្ងៃទី ២៥ ធ្នូ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dungបានអញ្ជើញទៅពិនិត្យមើកកិច្ចការបង្ការទប់ទល់នឹងខ្យល់ព្យះ Tembin នៅ ស្រុក Tran De ទីរួមខេត្ត Vinh Chau ខេត្ត Soc Trang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ