បណ្ដាវេជ្ជបណ្ឌិតមន្ទីរពេទ្យកុមារបានវះកាត់ជោគជ័យជំងឺបេះដូងលើកទី៥របស់ពិភពលោក

បណ្ដាវេជ្ជបណ្ឌិតមន្ទីរពេទ្យកុមារបានវះកាត់ជោគជ័យជំងឺបេះដូងលើកទី៥របស់ពិភពលោក - ảnh 1
បណ្ដាវេជ្ជបណ្ឌិតមន្ទីរពេទ្យកុមារបានវះកាត់ជោគជ័យជំងឺបេះដូងលើកទី៥របស់ពិភពលោក

(VOV)_​បន្ទាប់ពីពេលវះកាត់ក្នុងរយៈពេល៤ម៉ោង នាថ្ងៃទី៣១មិនា បណ្ដា​វេជ្ជ
បណ្ឌិតមន្ទីរពេទ្យកុមារ ទី១ ទីក្រុងហូជីមិញ បានជួយសង្គ្រោះកុមារអាយុ​ពីរខែ ដែល
មានជំងឺបេះដូងកម្រជួបប្រទះ។​នេះជាជំងឺកម្រជួបប្រទះនិងពិបាក ជាករណី​ទី៥ 
លើពិភពលោក និងជាលើកដំបូងនៅវៀតណាម។​វេជ្ជបណ្ឌិត Ha Van Luong ដែល
បានចូលរួមការវះកាត់នេះបានអោយដឹងថា៖

          “ ករណីនេះយើងខ្ញុំបានតាមដានយ៉ាងហ្មត់ចត់។ប្រសិនបើមានបំរ៉ែបំរួលណា
មួយតិចតូចក៏ដោយ អ្នកជំងឺអាចស្លាប់ភ្លាមនៅលើតុវះកាត់។”

          បន្ទាប់ពីពេលវះកាត់នេះ ស្ថានភាពសុខភាពរបស់អ្នកជំងឺជាកុមារនេះបាន
ស្ថិរភាព និងអាចហូបចុកបានហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ