បណ្ដាសកម្មជននារីធម្មយាត្រាដើម្បីសន្តិភាពឆ្លងកាត់ខ្សែព្រំដែនរវាងប្រទេសកូរ៉េទាំង ២

បណ្ដាសកម្មជននារីធម្មយាត្រាដើម្បីសន្តិភាពឆ្លងកាត់ខ្សែព្រំដែនរវាងប្រទេសកូរ៉េទាំង ២  - ảnh 1
បណ្ដាសកម្មជននារីធម្មយាត្រាដើម្បីសន្តិភាពឆ្លងកាត់ខ្សែព្រំដែនរវាងប្រទេសកូរ៉េទាំង ២ (Image: VNA)


(VOVworld) -  នាថ្ងៃទី ២៤ ឧសភា ក្រុមសកម្មជននារីដើម្បីសន្តិភាពចំនួន ៣០ រូប លើពិភពលោកបានឆ្លងកាត់ខ្សែព្រំដែនរវាងប្រទេសកូរ៉េទាំង ២ ដោយមានគោលដៅ រួមចំណែកនាំមកនូវខឿនសន្តិភាពយូរអង្វែងសំរាប់ឧបទ្វីបកូរ៉េ។ ក្នុងគណៈប្រតិភូនេះ
មាននារីចំនួន ២ រូបដែលត្រូវបានប្រគល់ជូនរង្វាន់ Nobel ដើម្បីសន្តិភាពគឺ៖ លោកស្រី
 Leymah Gbowee ជាជន Liberia និងលោកស្រី Mairead Maguire ជាជនអៀកឡង់ខាង
ជើង។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីដំណើរធម្មយាត្រាឆ្លងកាត់
តំបន់គ្មានយោធា  (DMZ)  នេះ សកម្មជនអាមេរិក លោកស្រី Gloria Steinem បានឲ្យ
ដឹងថា៖ បណ្ដាសកម្មជនសុទ្ធតែសប្បាយរីករាយអំពីសកម្មភាពដើម្បីសន្តិភាព ការសម្រុះសម្រួលនិងសិទ្ធិមនុស្សនេះដែលរដ្ឋាភិបាលនៃប្រទេសកូរ៉េទាំង ២ បាន
អនុញ្ញត្តិ។ ដំណើរធម្មយាត្រានេះអាចក្លាយទៅជាជំហានដំបូងនៃការជួបប្រាស្រ័យ រវាងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងកូរ៉េខាងត្បូងសំដៅបង្កើន សន្តិភាពនិងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋនៃប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ