បណ្ដាសកម្មភាពក្នុងឱកាសទិវាពិភពលោកដើម្បីជនពិការ
(VOV)_នាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅទីក្រុងហាណូយ លោកស្រី Tong Thi Phong
សមាជិកាការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម បានទទួល
ជួបគណៈប្រតិភូជនពិការចូលរួមមហោស្រពសំនៀងជនពិការ ទូទាំងប្រទេស លើក
ទី១ ឆ្នាំ ២០១៤។ លោកស្រី Tong Thi Phong បានអះអាងថា៖បណ្ដាសកម្មភាពនេះ
បានសម្ដែងនូវការថែទាំរបស់បក្ស រដ្ឋ សមាគម អង្គការសង្គមគ្រប់ជាន់ថ្នាក់ បាន
យកចិត្តទុកដាក់ដល់ជីវភាពរស់នៅខាងសម្ភារះ និងស្មារតីរបស់ជនពិការ លើកទឹក
ចិត្តជនពិការជឿជាក់ទៅលើជីវភាពរស់នៅ …លៗ។
|
កម្មវិធីដើរដោយថ្មើជើង៖ដើម្បីពិភពលោក១ សំរាប់ជនពិការ |
ក៏ក្នុងព្រឹកថ្ងៃទី២៩វិច្ឆិកា ដំណាងជាង១,៥០០នាក់បានតាងនាមអោយបណ្ដា
ស្ថាប័ន សមូហភាព អង្គការ ជនពិការនៅក្នុងនិងក្រៅប្រទេសបានចូលរួមកម្មវិធីដើរ
ដោយថ្មើជើង៖ដើម្បីពិភពលោក១ សំរាប់ជនពិការ នៅទីក្រុងហាណូយ។ ថ្លែងមតិ
នៅទីនេះ លោកស្រី Nguyen Thi Kim Ngan សមាជិកាការិយាល័យនយោបាយ និង
ជាអនុប្រធានរដ្ឋសភាវៀតណាម បានអោយដឹងថា៖
“ ដើម្បីបន្តអនុវត្តរាល់គោលនយោបាយ ច្បាប់ ក៏ដូចជាការសន្យាអន្តរជាតិ
ដើម្បីលើកទឹកចិត្ត ចែករំលែក ជួយឧបត្ថម្ភជនពិការប្រកបដោយជាក់ស្ដែង ខ្ញុំស្នើ
ស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ សុក្រិតប្រព័ន្ធគោលនយោបាយ ច្បាប់ស្ដីពីជនពិការ រៀប
ចំអនុវត្តល្អរាល់ការកំណត់ដែលទាក់ទិនដល់ជនពិការ …លៗ៕”